ក្រោយសម្រាកព្យាបាលជំងឺកូវិដ១៩ អស់រយៈពេល១៧ថ្ងៃ ភរិយា មង្គល ទីណា ទម្លាយអំពីសុខភាពរបស់ខ្លួនថា…

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន លោក មង្គល ទីណា កំពុង​កាក់កប​ នឹង​មុខរបរ​លក់​គ្រឿង​សម្អាង និង​បាន​បង្កើត​គ្រួសារ​តូច​មួយ​រស់នៅ​យ៉ាង​មាន​សុភមង្គល​នៅឯ​ខេត្ត​កោះកុង ក្រោយ​ពី​លោក​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ ហើយខណៈពេលនេះ ភរិយា​របស់​តារា​ចម្រៀង​លោក មង្គល ទីណា បាន​ប្រកាស​ថា ​ខ្លួន​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ និងកូនពៅក៏មានវិជ្ជមានកូវិដ១៩ដែរ ខណៈ​ស្វាមី​របស់​នាង​តេស្ត​អវិជ្ជមាន​ ហើយក៏បានទៅទទួលចាក់វ៉ាក់សាំងរួចរាល់ដែរ។​

បើយោងតាមប្រពន្ធពីភរិយា  លោក មង្គល ទីណា បានឲ្យដឹងថា “រយៈពេល17ថ្ងៃនៅវិទ្យាល័យសំណាកព្យាបាលកូវិត១៩ ដេកមិនគ្រប់ ភ្នែកខ្មៅ មុខហើមដោយសារប្រឹងហូបច្រើនអោយឈ្នះជំងឺ គីឡូឡើងប្រហែល6គីឡូ មុសខាំពេញមុខពេញខ្លួន ស្បែកស្គាល់តែអាកុលមិនដែលស្គាល់លេយប់លេថ្ងៃសូម្បីតែហ្វូមលាងមុខ ព្រោះគ្មានអារម្មណ៍ចង់ប្រើ នេះហើយមុខខ្ញុំពេលនេះ ១៩ ខែកក្កដា ឆ្នាំ២០២១”។

ក្រោយបង្ហោះសារបែបនេះហើយក៏បានមិត្តភក្ភិបងប្អូនជាច្រើន បានលើកទឹកចិត្ត ហើយបន្តថែរក្សារខ្លួនដើម្បីកូនៗ បន្ទាប់ពីជាសះស្បើយពីជំងឺ នេះជាការរៀបរាប់របស់បងប្អូនក្នុងហ្វេសប៊ុក“ ស៊ូៗណាសម្លាញ់ គ្មានអីក្រៅពីកំលាំងចិត្ត អ្វីៗនិងល្អប្រសើរឆាប់ៗនេះហើយណា តែបន្តិចទៀតទេ”។

ក្នុងនោះ កាលពីថ្ងៃទី ១៤ ខែកក្កដាកន្លងទៅ ភរិយា និង ប្អូនប្រុសរបស់លោកក៏បានជាសះស្បើយហើយដែរ ប៉ុន្តែកូនប្រុសពៅអាយុ ៣ ឆ្នាំ របស់លោក មង្គល ទីណា នៅមិនទាន់ជានោះទេ បើទោះជាបានសម្រាកព្យាបាលប្រមាណជាងកន្លះខែ និង ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ ដង ក្រោយព្យាបាលនោះ៕