ញាក់សាច់ ! គ្រាន់តែថ្លៃបណ្តារការ ដែល អាជី ទទួលបានពីខាងប្រុស មានរហូតដល់ទៅ…(មានវីដេអូ)
ស៊ីហៀង
- 1097

កម្សាន្ត៖  ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយនូវអ្នកលក់ឡេម្នាក់ដែលមានឈ្មោះថា អាជី នៅកាលពីពេលថ្មីៗនេះអាជី បានបង្ហាញមុខគូស្នេហ៍របស់ខ្លួននៅក្នុងថ្ងៃភ្ជាប់ពាក្យប្អូនស្រី បន្ទាប់ពីបង្ហាញមុខគូស្នេហ៍រួចមកឃើញថាអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងល្អូកល្អើនយ៉ាងខ្លាំងដោយមិនមានការលាក់បាំងដូចកាលពីមុន។ 

ជាក់ស្តែងបន្ទាប់ពីបង្ហាញមុខគូស្នេហ៍មិនទាន់បានប៉ុន្មានផងស្រាប់តែនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១​ នេះអ្នកលក់ឡេ អាជី ជាមួយនិងគូស្នេហ៍បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ដោយមានការយល់ព្រមនិងចូលរួមពីសំណាក់ចាស់ទុំទាំងសងខាង ហើយនៅក្នុងកម្មពិធីភ្ជាប់ពាក្យនេះឃើញថាពិតជាមានភាពអធឹកអធ័មខ្លាំងណាស់។​

ជាមួយគ្នានេះដែរចំពោះថ្លៃបណ្តារការវិញអាជីទទួលបានពីខាងប្រុស លុយសុទ្ធ 500លានរៀល ខ្សែករពេជ្រ ជិត 70000 $ និងវិឡារតម្លៃជិតកន្លះលានដុល្លារ  នេះបើយោងតាមការផុសរបស់លោក អុឹម ជីវ៉ា នៅមុននេះបន្តិច៕