តោះ! ទស្សនាការបើកប្រអប់ និងតេស្តដំបូងលើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ថាវាឡូយ និងអស្ចារ្យកម្រិតណា…
សីហា
-

បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO បានចាប់ផ្តើមបញ្ចេញរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល OPPO Reno6 Z 5G ដែលឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។

ដោយឡែកកាលពីព្រឹកនាថ្ងៃទី26 កក្កដា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធី «OPPO Reno6 Z 5G Media Experience» ប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី1 (ក្បែ រវ ត្ត ភ្នំ)​ ដោយនៅក្នុងកម្មវិធីនោះឃើញមានការចូលរួម ពីអ្នកតំណាងឲ្យក្រុមហ៊ុន OPPO ពិធីករពូកែ ខា ង វោហាស័ព្ទ ជា វណ្ណារិទ្ធិ និងលោក Raven B laze ព្រមទាំងបងប្អូនសារ ព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជាផងដែរ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែ នាំរបស់រាជរដ្ឋាភិ បា លអំពីហា មការជួ ប ជុំ គ្នាច្រើន ដើម្បីទ  ប់ស្កា  ត់ការឆ្ល ងរាលដាល ជំ ងឺ កូ វីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខី ភា ពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់លើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

តួយ៉ាង កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញយ៉ាង ក្បោះ ក្បា យអំ ពីលក្ខណៈពិ សេស ៗ នៃស្មាតហ្វូនត្រកូ ល Reno ម៉ូដែលថ្មី OPPO Reno6 Z 5G យ៉ាងដូច្នេះថា «OPPO Reno6 Z 5G បានបំពាក់កាមេរ៉ាមុខទំហំ 32MP +មុខងារ Portrait ជំនួយសម្រស់ រីឯ កាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និងមានភាពទាក់ទាញ ដែលក្នុងនោះវាក៏បានបំពាក់មកជាមួយនឹងមុខងារថ្មីប្លែកដូចជា មុខងារ Portrait ជំនួយសម្រស់ អាចបង្កើនពន្លឺភ្នែកចែងចាំង និងបង្កើនចំណុចសម្គាល់លើផ្ទៃមុខ និងបង្ហាញកម្រិតភ្លឺស្អាតម៉ត់រលោង ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នកឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។ រីឯមុខងារ Bokeh Flare Portrait វិញអាចផ្តិតយកថតរូបភាពដ៏អស្ចារ្យរបស់អ្នកបានគ្រប់ពេលវេលាគ្រប់កាលៈទេសៈឲ្យចេញផ្ទៃខាងក្រោយព្រាលៗ ឬមានគ្រាប់អំ ពូលភ្លើងតូចៗនាពេលរាត្រី។ បន្ថែមពីនេះ Reno6 Z 5G ក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដូចជា មុខងារ AI Palette, AI Color Portrait, Dual View Video ជាដើម។ បើងាកចូលដល់កម្លាំងម៉ាស៊ីន Reno6 Z 5G វាបំពាក់មកជាមួយនឹងបន្ទះឈីប 5G Media Tek Dimensity 800U ដែលជម្រុញឲ្យកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និងគ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។

 ចំណែកឯថាមពលនិងកម្លាំងថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4310mAh ជាមួយនឹងបច្ចេ កវិទ្យាសាកថ្មលឿន 30W VOOC 4.0 និងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ ដែលទប់ស្កាត់មិនងាយឲ្យទូរស័ព្ទលោកអ្នកឆាប់ក្តៅពេលកំពុងលេងហ្គេម និងទស្សនាវីដេអូ ឬភាពយន្តឡើយ។ ដោយឡែកអ្វីដែលកាន់តែធ្វើ ឲ្យ Reno6 Z 5G ជាប់ក្នុងបេះដូងដក ចិត្តមិន រួចនោះគឺរូបរាងរបស់វាមានកម្រាស់ស្តើង 7.92mm និងទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង 2 នេះគឺមិនជាប់ស្នា  មដៃ 100%។»

ទន្ទឹមជាមួយគ្នាផងដែរ ពិធីករ ជា វណ្ណារិទ្ធិ និង Raven Blaze ក៏បានលើកនូវចំណុចពិសេសៗបន្ថែមដោយសង្កត់ធ្ងន់ថា «សម្រាប់ស្មាតហ្វូន Reno Series ត្រូវបានគេកក់សម្គាល់ថាជាអ្នកជំនាញ Portrait ឈានមុខគេ។ ជាក់ស្តែងដូច Reno6 Z 5G គឺ OPPO កាន់តែផ្តោតខ្លាំងលើការថតរូប Portrait ដែលអាចនិយាយបានថា វាពិតជាស័ក្កសម និងល្អឥតខ្ចោះសម្រាប់ស្រទាប់វ័យពិសេសអ្នកចូលចិត្តថតរូប ថតវីដេអូនៅកាមេរ៉ាមុខ និងកាមេរ៉ាក្រោយមានទំហំធំ ដែលអាចផ្តិតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក រួមទាំងមុខងារលើកសម្រស់ថ្មីៗរួមមាន Portrait Beautification, Bokeh Flare Portrait ជាដើម។ ហើយបើងាកទៅមើលកម្លាំងម៉ាស៊ីន OPPO Reno6 Z 5G គឺវាបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជាបច្ចេកវិទ្យានាពេលអនាគត រួមជាមួយនឹងអង្គចងចាំ 8GB (+5GB) RAM + 128GB ROM ដែលជម្រុញឲ្យល្បឿនម៉ាស៊ីនកាន់តែលឿនរហ័សទាន់ចិត្ត ពិសេសធានាថា Gamers ដឹងតែពេញចិត្តស្តូក។ មួយវិញទៀត សម្រាប់បងប្អូនដែលនិយមតាមដានរឿងភាគ ឬភាពយន្ត ក៏ដូចជាអ្នកលេងហ្គេមមិនអាចខ្វះ OPPO Reno6 Z 5G បានឡើយព្រោះថាស្មាតហ្វូននេះមានកម្លាំងថ្មទំហំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0។»

ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងកាន់តែច្បាស់ស៊ីជម្រៅពីស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G លោកអ្នកអាចចូលទៅកាន់ហ៊េសប៊ុកផេគផ្លូវការ OPPO។ អូ ភ្លេចប្រាប់មួយទៀត! បងប្អូនទាំងអស់គ្នាកុំភ្លេចរង់ចាំទស្សនាកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G» នៅថ្ងៃទី31 កក្កដា ឆ្នាំ2021 វេលាម៉ោង 7:00-9:00 យប់ ព្រមទាំងមានការ Live ផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងហ្វេសប៊ុកផេគផ្លូវការ OPPO ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានគ្រប់ៗគ្នាណា និងកុំភ្លេចនាំគ្នាចុច Like, Sh are និង Comments ផងដែរ៕