អ៊ុញនោះ ! នៅសុខៗស្រាប់តែនាយ ពែកមី ផុសប្រាប់អ្នកគាំទ្រថា មកដល់ផ្ទះខ្ញុំហេីយ​ …​
ស៊ីហៀង
-

កម្សាន្ត៖ បើនិយាយពីតារាកំប្លែងនាយ ពែកមី ជឿថាប្រិយមិត្តពិតជាបានស្គាល់ជាមិនខានថាលោក ពែកមី គឺជាតារាកំប្លែងម្នាក់ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ននេះ ហើយតាមរយៈសមត្ថភាពដ៏ពិតប្រសព្វរបស់លោកធ្វើឲ្យលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ 

យ៉ាងណាមិញថ្មីៗនេះនាយ ពែកមី បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបលោកបានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គមក្នុងនោះលោកបានភ្ជាប់មកជាមួយនិងសំណេរដ៏វែងមួយដែលមានខ្លឹមសារដូច្នេះថា ៖  «មកដល់ផ្ទះខ្ញុំហើយ សូមបងប្អូន​ ប្រុងប្រយ័ត្ន ការពារកូវីដ-១៩ ឱ្យបានខ្ពស់​ និង សូមជូនពរបងប្អូន​ សូមមានសុខភាពល្អទាំងអស់គ្នា​ ។ ថ្ងៃនេះក្រុម  ស  ម្លា ប់  មេ រោ  គ​ មកដល់ផ្ទះខ្ញុំ​ ដើម្បីបា  ញ់   ថ្នាំ  ស  ម្លា ប់  មេរោគ​ ការពារ​ក្រែងកូវីដវាពួនក្នុងហ្នឹង» ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញនាយ ពែកមី បង្ហោះបែបនេះរួចឃើញថាមានអ្នកគាំទ្ររបស់លោកជាច្រើនបានចូលទៅ Comment នៅក្នុងផុសនោះដោយបង្ហាញពីការព្រួយបារម្ភខ្លាចនាយ ពែកមី ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ ខ្លាចនាយពែកមី ឆ្លងកូនវីដ ហើយមានអ្នកខ្លះចូលទៅ Comment ជូនពរឲ្យនាយពែកមីជាមួយនិងក្រុមគ្រួសារជួបតែសំណាងល្អនិងមានសុខភាពល្អរកសុីមានបានផងដែរ ៕