បរទេស៖ នៅថ្ងៃទី ២ ខែសីហាឆ្នាំ ២០២១ គេហទំព័រវេបសាយ Independent website បានរាយការណ៍ថា Youtuber ម្នាក់ឈ្មោះ Albert Deerlund អាយុ ២២ ឆ្នាំបានស្លាប់បន្ទាប់ពីធ្លាក់ពីលើភ្នំនៅប្រទេសអ៊ីតាលី។ ខណៈពេលដែលប្រើទូរស័ព្ទដៃដើម្បីថតវីដេអូ អំពីដំណើរកម្សាន្ដរបស់ខ្លួន ទុកបង្ហោះនៅលើឆានែលយូធូបរបស់ខ្លួន។ ដំណឹងនៃការស្លាប់របស់គាត់បានធ្វើឱ្យមិត្តភក្តិនិងអ្នកគាំទ្ររបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
គ្រោះថ្នាក់នៃការធ្លាក់ពីលើភ្នំដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ និង ១៥ នាទីល្ងាច នៅថ្ងៃទី ២៨ ខែកក្កដាបន្ទាប់ពីលោក Deerlund និងមិត្តភក្តិមួយក្រុមបានធ្វើដំណើរតាមផ្លូវដែលបានកំណត់ទុកជាមុន។ ដើម្បីឡើងទៅលើកំពូលភ្នំ Sekeda ដោយឆ្លងកាត់ភ្នំ Dolomite ដែលជាភ្នំថ្មកំបោរដែលជាភ្នំជម្រាលដ៏ចោតនិងផ្លូវចោទជាខ្លាំង ដែលធ្វើឲ្យគាត់បានធ្លាក់ចុះមកក្រោម ២០០ ម៉ែត្រ ក្រោយឆ្លងកាត់ជម្រាលភ្នំចោទមួយនេះ។
មិនយូរប៉ុន្មានឧទ្ធម្ភាគចក្រជួយសង្គ្រោះបានមកដល់ ដោយបានរកឃើញថាលោក Dearlund បានស្លាប់នៅកន្លែងកើតហេតុបាត់ទៅហើយ ។ ម្តាយរបស់គាត់បានបញ្ជាក់ពីដំណឹងនៃការបាត់បង់កូនរបស់ខ្លួនទៅដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសដាណឺម៉ាក ដើម្បីជូនដំណឹងពីការស្លាប់របស់កូនខ្លួន ឲ្យអ្នកគ្រប់គ្នាបានដឹង និងបានស្នើសុំឯកជនភាពផងដែរ៕
សម្រួលអត្ថបទដោយ៖ 宋麒安
ប្រភព៖ Kapoo