អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញការថតវីដេអូតាមចាប់គោលដៅ ឬនិយាយឲ្យស្រួលយល់គឺ Focus Locks ទៅលើមនុស្ស ឬរបស់អ្វីមួយឲ្យជាប់ ដែលមុខងារនេះគឺយើងឃើញមានតែនៅលើកាមេរ៉ាអាជីព ឬកាមេរ៉ាធំៗដែលមានតម្លៃថ្លៃៗតែប៉ុណ្ណោះ។ ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន OPPO ក៏មិនរុញរាលនិងបង្អង់យូរឡើយ ក្នុងការបង្កើតអ្វីដែលថ្មីៗដើម្បីបំពេញបំណងនិងតម្រូវការរបស់អតិថិជនខ្លួន។ ជាក់ស្តែងថ្មីៗនេះ OPPO បានប្រកាសលាតត្រដាងនូវស្មាតហ្វូនម៉ូដែលថ្មីនិងចុងក្រោយគេបង្អស់ OPPO Reno6 Z 5G ដោយបំពាក់ជាមួយនឹងមុខងារថ្មីមួយហៅថា «វីដេអូតាមចាប់គោលដៅ»។
បើក្រឡេកទៅមើល Function ឬមុខងារថតវីដេអូថ្មីលើ OPPO Reno6 Z 5G ដែលមុខងារនេះគឺមិនធ្លាប់មានឡើយនៅលើ Reno Series ម៉ូដែលមុនៗទេ ដែលបច្ចុប្បន្ននេះវាផ្តោតលើកាមេរ៉ាខាងក្រោយប៉ុណ្ណោះ។ ដូចនេះរាល់ពេលដែលយើងចុច Focus លើមនុស្ស ឬវត្ថុនៅទីតាំងណាមួយ នោះវាតាមចាប់ទោះបីជាមនុស្សបានដើរចេញ ឬវត្ថុនោះដាក់ឲ្យបំលាស់ទីចេញផុតពីកាមេរ៉ាក៏ដោយ លុះចូលមកវិញក៏វានៅតែសម្គាល់ស្គាល់និងចាប់បានដដែល។
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.facebook.com/OPPOCambodia/videos/617030899279443
បន្ទាប់ពីបានជ្រាបច្បាស់ពីលក្ខណៈពិសេសខ្លះៗរួចមកហើយព្រមទាំងមុខងារថ្មី «វីដេអូតាមចាប់គោលដៅ» រួចមក តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះមុខងារថ្មីលើស្មាតហ្វូន OPPO Reno6 Z 5G? យើងសង្កេតឃើញថា OPPO តែងតែអាប់ដេតអ្វីថ្មីៗនិងប្លែកៗជានិច្ច ពិសេសនៅលើ Reno Series របស់ខ្លួន ដែលមិនធ្វើឲ្យហ្វេនៗ ព្រមទាំងអតិថិជនខ្លួនខកបំណងឡើយគួបផ្សំជាមួយនឹងតម្លៃត្រឹមតែ $419 ដូច្នេះបងប្អូនអតិថិជនអស់គ្នាអាចធ្វើការកក់ទុកមុន (Pre Order) បានចាប់ពីថ្ងៃនេះដល់ថ្ងៃទី07 ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូ Pre Order ដែលមានតម្លៃរហូតដល់ទៅ $197 រួមមានដូចជា៖ កង្ហារ (តម្លៃ $39), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ($29), ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ, និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល 12 សប្តាហ៍។ តោះប្រញាប់ Pre Order ស្មាតហ្វូន OPPO Reno6 Z 5G ឲ្យបានមុនគេ ដើម្បីទទួលបានកាដូជាច្រើន ពិសេសបានចាប់កាន់ Reno6 Z 5G មុនគេទៀត៕