សង្វេគណាស់ ! ក្រោយដឹងថា មិត្ត ល ង់ ទឹក ស្លា ប់ ស្រាប់តែមិត្តភក្តិរបស់ ស ព ម្នាក់ចេញមកនិយាយទាំងសោកសៅដូច្នេះថា …
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលវេលាម៉ោង ៤ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយនៅចំណុចតំបន់​ឆ្នេអូត្រេះ១​ ដោយសារតែមានបុរសម្នាក់បាន ល ង់ ទឹក ស្លា ប់ បន្ទាប់មកនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១វេលា ម៉ោង០៥ និង ៣០នាទីនេះ ទើបប្រទះឃើញ​ សា ក ស ព របស់ជនរងគ្រោះអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន ។  

យ៉ាងណាមិញក្រោយពេលទទួលដំណឹងមិត្តភក្តិរបស់ខ្លួនបាន ល ង់ ទឹក ស្លា ប់ ឃើញថាម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Seak Seng ដែលត្រូវជាមិត្តភក្តិ របស់ ស ព បានបង្ហោះសាររៀបរាប់ពីក្តីឈឺចាប់និងសោកស្តាយបែបនេះថា៖« ក្រោយពីបានទទួលដំណឹងថាសម្លាញ់ ជូ ជាគុយ បានទៅចោលយើងហើយ ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ ដោយសម្លាញ់ទៅទាំងមិនលាសូម្បីមួយម៉ាត់។ យើងទាំងអស់គ្នាពិតជាមានការសោកស្តាយនូវការបាត់បង់មិត្តដ៏ល្អ កូនល្អរបស់ឱពុកម្តាយ និងជាបញ្ញាវន្តដ៏ពូកែម្នាក់សម្រាប់សង្គមនេះដែរ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ជាគុយ បានសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តន៍ »។

សូមបញ្ជាក់ផងដែរថាបុរសដែលបាន ល ង់ ទឹក ស្លា  ប់ នេះមានឈ្មោះថា ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍៕