ល្អណាស់កូនស្រី ! កុមារី ណាណា ទៅជួបលោកមេធាវី គី តិច ដល់ការិយាល័យក្នុងគោលបំណងដើម្បី…
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតណាស់ដូចដែលប្រិយមិត្តអ្នកអានទាំងអស់បានជ្រាបហើយថានីកាលពីថ្ងៃទី ទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងទៅលើក្មេងស្រីម្នាក់ ដែលមានឈ្មោះថា ណាណា ក្មេងស្រីម្នាក់នេះបាននិយាយពីរឿងចង់ចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយត្រូវបានសម្តេចតេជោហ៊ុនសែន មានការពេញចិត្តចំពោះពាក្យសម្តីរបស់ចៅ ណាណា យ៉ាងខ្លាំង ។​

យ៉ាងណាមិញនៅកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១ កុមារី ណាណា បានទៅដល់ការិយាល័យរបស់លោកអ៊ំមេធាវី គី តិច ហើយកុមារី ណាណា បានប្រាប់លោកមេធាវី គី តិច ថា ពេលធំឡើងណាណាចង់ក្លាយជាមេធាវី ដើម្បីជួយសង្គ្រោះជនមានទុក្ខទើបមកជួបលោកអ៊ំមេធាវី គី តិច ដល់ការិយាល័យផងដែរ ។  

នេះយើយោងតាមការបង្ហោះរបស់លោកមេធាវី គី តិច បានបង្ហោះថា ៖« ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្មួយស្រីណាណា ដែលមានបំណងចង់ក្លាយជាមេធាវី ដើម្បីជួយសង្គ្រោះជនមានទុក្ខ បានមកជួបលោកអ៊ំមេធាវី គី តិច ដល់ការិយាល័យ» ៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖