នេះបានហៅថាស្រីស្អាត! សម្រស់យាយគ្រវីសក់ កំពុងតែអង្រួនបេះដូងបុរសៗ ក្រោយពីវះកាត់បានជោគជ័យ ប្តូរ១៨០ ដឺក្រេ…​
សីហា
-

ថៃ៖ នេះគឺជាពេលសុបិន្ដដែលបានក្លាយជាការពិត សម្រាប់តារាអ៉ីនធើណេតស្រីដ៏ល្បីឈ្មោះ Sitangsu Buathong ដែលបានឆ្លងកាត់ការវះកាត់ចំនួន ៣ ជុំដោយចំណាយថវិការហូតដល់ ៤ លានបាត ដែលជាប្រាក់ទទួលបានពីអ្នកឧបត្ថម្ភសប្បុរសជន នានា ក្នុងការកែប្រែមុខមាត់របស់ខ្លួនឲ្យកាន់តែមានភាពស្រស់ស្អាត នឲងកានភាពទាក់ទាញ។

កាលពីថ្មីៗបំផុត នៅថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ យាយ Sitangsu ក៏បានបង្ហោះការប្រៀបធៀបមុខរបស់ខ្លួន មុនពេលវះកាត់មុខមាត់របស់ខ្លួន បន្ទាប់ពីវះកាត់កែសម្ផស្សបាន ៣ ថ្ងៃ ជាមួយនិងសម្រស់ក្រោយពីវះកាត់ហើយដែលលែងមានសភាពហើម និងស្នាមថ្នេរផងដែរ។

នៅក្នុងការបង្ហោះរូបរបស់យាយគ្រវីសក់បានសរសេរថា "ហាមលង់ណា ជាពិសេសប្រុសក្មេងៗ ពេលនេះសុបិន្ដចង់ក្លាយជានារីវ័យក្មេងនឹងស្រស់ស្អាតពេលនេះក្លាយជាការពិតហើយ ខ្ញុំពិយជាត្រេកអរណាស់ ស្ទើរតែមិនគួរឲ្យជឿសោះឡើយ អូយ!!!ខ្ញុំស្រលាញ់មុខមាត់របស់ខ្ញុំនៅពេលនេះខ្លាំងណាស់។ ក្រោយពីឃើញការបង្ហោះបែបនេះអ្នកគាំទ្រនាំគ្នា ចុច Like និង Comment គ្រប់ៗគ្នាចំពោះគាត់៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖Kapook