ដោយសារតែការញ៉ាំនំប៊ឺហ្គឺដ៏ធំមួយដុំ ធ្វើឲ្យស្រីអង់គ្លេសម្នាក់ ប្រឈមនឹងការវះកាត់ ព្រោះតែគាត់ធ្វើរឿងមួយនេះ…
សីហា
-

អង់គ្លេស៖ លោកស្រី Holly Stravens អាយុ ៣៤ ឆ្នាំមានស្រុកកំណើតនៅទីក្រុង Portsmouth ក្នុងចក្រភពអង់គ្លេសគាត់បាននិយាយថាគាត់ត្រូវតែវះកាត់ប្តូរថ្គាមដោយប្រើសន្លាក់សិប្បនិម្មិតបន្ទាប់ពីគាត់ព្យាយាមបើកមាត់ដើម្បីញ៉ាំប៊ឺហ្គឺដ៏ធំរហូតដល់ថ្គាមធ្លាក់ចុះមកក្រោម។ ស្ត្រីរូបនេះបាននិយាយថាគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាគាត់មានបញ្ហាសន្លាក់ថ្គាមខុសពីធម្មតា ដែលបណ្តាលឱ្យសាច់ដុំថ្គាមនិងសរសៃប្រសាទដំណើរការខុសប្រក្រតី។ រហូតធ្វើឲ្យការតភ្ជាប់រវាងថ្គាមនិងលលាដ៍ក្បាលរងរបួសនិងរលាក។ ដូច្នេះគាត់ត្រូវទទួលការវះកាត់ចំនួន ៥ ដងនិងដាក់ប៊ូឡុងចំនួន ១២ ដែលត្រូវបានដាក់ក្នុងមាត់ខាងឆ្វេងរបស់គាត់។

ទោះបីក្រោយពេលវះកាត់ក៏ដោយប៉ុន្តែគាត់នៅតែមានអារម្មណ៍ឈឺចាប់នៅថ្គាមខាងស្តាំរបស់គាត់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានការប្រកាច់ដែលបណ្តាលមកពីស្ថានភាពផ្លូវចិត្តរបស់អ្នកស្រី។

លោកស្រី Holly បាននិយាយថានាងខឹងដែលរឿងនេះបានកើតឡើងចំពោះនាង។ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជារោគសញ្ញាដែលអាចកើតឡើងចំពោះអ្នកដែលបើកមាត់ធំពេក។

លោកស្រីបន្ដថា “ ខ្ញុំធ្លាប់មានសុខភាពល្អមុនពេលញ៉ាំប៊ឺហ្គឺ។ ខ្ញុំមិនដែលមានជំងឺអ្វីទេប៉ុន្តែសន្លាក់ថ្គាមរបស់ខ្ញុំមានសភាពខុសពីធម្មតាភ្លាមៗ។

“ ខ្ញុំកំពុងញ៉ាំប៊ឺហ្គឺនៅផ្ទះខណៈពេលកំពុងមើលទូរទស្សន៍ហើយវាក៏បានធ្លាក់ចុះមកក្រោម! ចេញពីសន្លាក់ថ្គាមខាងឆ្វេង” ។

បន្ទាប់មកស្ត្រីរូបនេះបានទូរស័ព្ទទៅហាងភោជនីយដ្ឋាននិងអាហាររហ័សមួយនោះ ដើម្បីកាត់បន្ថយទំហំប៊ឺហ្គឺ។ ដូច្នេះមនុស្សផ្សេងទៀតមិនចាំបាច់ជួបរឿងដូចគាត់នោះទេ។ ឥឡូវនេះសូម្បីតែផ្លែប៉ោមនិងអាហារធម្មតាដែលត្រូវការទំពារក៏មិនអាចបរិភោគបានដែរ។ លើសពីនេះការប្រកាច់បានបង្ខំឱ្យគាត់លាឈប់ពីការងារក្រៅម៉ោងថែមទៀតផង៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ Sanook