នរកហើយ! ក្រុមចោរនាំគ្នាកាត់ព្រះកេសព្រះពុទ្ធអាយុកាល២១៤ ឆ្នាំ ដាច់ធ្លាក់ពីលើស្មា ដើម្បីយកទៅលក់ ប៉ុន្ដែសំណាងល្អ ព្រោះ….
សីហា
-

ថៃ៖ នៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ សារព័ត៌មានដេលីញូវបានរាយការណ៍ថាបណ្តឹងមួយត្រូវបានទទួលពីព្រះតេជគុណ Phon Phrom Phom Thawaro អាយុ ៣៣ ឆ្នាំជាព្រះចៅអធិការវត្តសីរ៉េត នៅក្នុងឃុំបែនលេន ស្រុកបាងយ៉ៃ ខេត្តននថ:បូរី ថាមានជនដៃដល់ម្នាក់បានចូលប្លន់ ដោយបានកាត់ព្រះកេសព្រះពុទ្ធរូបដែលមានអាយុកាល ២១៤ឆ្នាំ នៅក្នុងវត្តខាងលើ។

លោកហ្លួងផូហ៊ីន គឺជាអ្នកកសាងរូបព្រះពុទ្ធមួយនេះមុនគេបង្អស់ កំឡុងពេលដែលវត្ដមុននេះចាប់ផ្ដើមសង់ជាលើកដំបូងម្ល៉េះ ហើយត្រូវបានអ្នកភូមិនៅក្បែរនោះគោរពបូជាជានិច្ច ប៉ុន្ដែជាអកុសលព្រះកេសព្រះពុទ្ធរូបមួយនេះត្រូវបានបំផ្លាញ ដោយដាចព្រះកេសចុះពីលើស្មា នៅក្នុងព្រះវិហារ។

លោកភោគផនព្រហ្ម បានបង្ហើបថាហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ១៦ ខែសីហាដោយមានមនុស្សអាក្រក់ចូលមកបំផ្លាញព្រះពុទ្ធរូបចោល ប៉ុន្តែមិនអាចនាំយកព្រះកេសទៅជាមួយបានឡើយ សារតែព្រះកេសមានទំហំធំជាពិសេសមានការឃ្លាំមើលពីកាមេរ៉ា ដែលដាក់នៅជុំវិញវត្ដផងដែរ។

ក្នុងកាំម៉េរ៉ាគេបានរកឃើញពិរុទ្ធជនជាបុរសអាយុប្រហែល ៣០-៤០ ឆ្នាំជាមនុស្សម្នាក់ដែលបានចូលមកលួចព្រះកេសរបស់ព្រះ ដោយបុរសរូបនោះមានឈ្មោះហៅក្រៅថា Pound ដែលលួចដើរចូលក្នុងវិហារពីក្រោយដោយសម្ងាត់។ ដោយមានការរោទ៍ពីកាំម៉េរ៉ា បុរសរូបនោះរត់ចេញយ៉ាងលឿន។

ដោយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្វែងរកបុរសដែលជាជនដៃដល់លួចព្រះកេសព្រះយកមកដាក់ទោសផងដែរ តាមបណ្ដឹងរបស់ព្រះចៅអធិការវត្ត។

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖Kapook