ម៉ាឡេស៊ី៖ ការរៀបអាពាហ៏ពិពាហ៍មិនមែនជារឿងលេងសើចនោះឡើយ ប្រសិនបើអ្នកជ្រើសរើសខុសនោះគឺខុសហើយ ពោលគឺការដែលរៀបការហើយបែរជាគ្មានសេចក្ដីសុខ ប៉ុន្ដែប្រសិនបើការជ្រើសរើសអាពាហ៍ពិពាហ៍នោះត្រូវ ប្រាកដណាស់សេចក្ដីសុខ និងសេចក្ដីស្រលាញ់កាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ជាក់ស្ដែងគូរស្វាមីចំណាស់ម៉ាឡេស៊ីមួយគូរ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជននៅក្នុងប្រទេស និងនៅតាមបណ្ដាញសង្គមអ៊ីនធើណេត ចំពោះការរៀបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនៅក្នុងវ័យចំណាស់ទៅហើយ។
បើយោងតាមសម្ដីលោក azrarahman បានបញ្ជាក់ថា ឪពុកម្ដាយរបស់គាត់មិនធ្លាប់ឆ្លងកាត់នូវការរៀបអាពាហ៍ពិពាហ៍នោះឡើយ ពោលគឺពេលនោះគ្រួសាររបស់គាត់ក្រខ្សត់។ ម្ដាយនិងឪពុករបស់ខ្លួនបម្រុងនិងរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្ដែត្រូវបានខកខានដោយជំងឺកូវីដ។
លោកក៏បានបន្ដថា ម្ដាយនិងឪពុករបស់ខ្លួនមានក្ដីសុបិន្ដក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នា ដោយឥលូវនេះក្ដីសុបិន្ដរបស់អ្នកទាំងពីរក្លាយទៅជាការពិតទៅហើយ។ បើទោះបីជាពួកគាត់មានវ័យចំណាស់ទៅហើយក៏ដោយ ក៏គូរស្នេហ៍ចំណាស់មួយគូរនេះពិតជាសាកសមគ្នាខ្លាំងណាស់។
ក្រោយពីឃើញគូរស្នេហ៍វ័យចំណាស់រៀបអាពាហ៍ពិពាហ៍នឹងគ្នាដូច្នេះ ធ្វើឲ្យមនុស្សម្នាមានការសាទរនិងមានការច្រណែនពួកគាត់ជាខ្លាំង ដោយអ្នកខ្លះជូនពរពួកគាត់ឲ្យស្រលាញ់គ្នារហូតដល់ចាស់រៀងៗខ្លួន និងមានសុខភាពល្អថែមទៀតផង៕
សម្រួលអត្ថបទដោយ៖宋麒安
ប្រភព៖ WOB