ពិសេសបំផុត! កាដូផ្ទួនៗពីប្រូម៉ូសិន «OPPO Week» ពីថ្ងៃទី 8 ដល់ថ្ងៃទី 14 ខែសីហា សម្រាប់ស្មាតហ្វូន OPPO Reno6 Z 5G & OPPO A94 ម៉ូដែលថ្មីទើបចេញក្តៅៗ
សីហា
-

ទិញ 1 បានរហូតដល់ទៅ 3! ចំណេញលើសចំណេញ នេះគឺជារដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO គឺកំពូលប្រូម៉ូសិនដ៏ពិសេស OPPO Week ដែលធ្វើឡើងដើម្បីតបស្នងអតិថិជនឲ្យកាន់តែទទួលបានការចំណេញកាន់តែច្រើន ជាមួយនឹងជម្រើសតម្លៃដែលអាចជ្រើសបាន 2 ជម្រើសដោយក្នុងនោះមាន OPPO Reno6 Z 5G តម្លៃ $419 និង OPPO A94 តម្លៃ $299 ថែមជូនកញ្ចប់កាដូពិសេសជាទីគាប់ចិត្តដល់ទៅ 3 មុខគិតជាទឹកប្រាក់ស្មើនឹង $122 រួមមាន៖ បាស Bluetooth (តម្លៃ $39) កាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍ ។ សម្រាប់កម្មវិធីផ្តល់ជូននេះធ្វើឡើងនាថ្ងៃទី08 ដល់ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2021 ។

ប្រាកដណាស់! សម្រាប់អតិថិជនគ្រប់ស្រទាប់វ័យគឺពិតជាស័ក្កសមនឹងស្មាតហ្វូនដ៏អស្ចារ្យនេះខ្លាំងណាស់ ទាំងការបំពាក់មកជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗព្រមទាំងលក្ខណៈពិសេសៗលើ Reno6 Z 5G ដូច្នេះចង់ដឹងទេថា អ្វីដែលធ្វើឲ្យស្មាតហ្វូននេះមានភាពលេចធ្លោ? ហើយវាបានបំពាក់មកជាមួយនឹងមុខងារថ្មីៗអ្វីខ្លះ?

ខាងក្រោមនេះជាចំណុចពិសេស និងលេចធ្លោនូវលើស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G ៖

1. បន្ទះឈីប 5G ៖ Reno6 Z 5G បានបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជម្រុញឲ្យស្ថេរភាពអ៊ីនធើណែតគ្របដណ្តប់មានល្បឿនកាន់តែលឿន (លឿនជាងមុន 10 ទៅ 100 ដង) និងកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និងគ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។

2. កាមេរ៉ាមុខនិងក្រោយ៖ កាមេរ៉ាមុខទំហំ 32MP+មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និងមានភាពទាក់ទាញ។

3. Portrait ជំនួសម្រស់៖ Reno6 Z 5G នាំមុខលើបច្ចេកវិទ្យាថតបែប Portrait បង្ហាញចេញមកកាន់តែទាន់ ទាក់ទាញ និងប្រកបដោយការច្នៃប្រឌិត ដែលក្នុងនោះវាមានមុខងារថត Portrait ចំនួន 3 រួមមាន Bokeh Flare Portrait, វីដេអូ Portrait ជំនួសសម្រស់ និងវីដេអូតាមចាប់គោលដៅ។ ក្រៅពីនោះវាក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដើម្បីក្លាយជាអ្នកជំនាញថតរូបដ៏អស្ចារ្យ និងផ្តល់ភាពលេចធ្លោបន្ថែមទៀតដូចជា AI Palette, AI Color Portrait និង Dual View Video។

4: ថាមពលថ្ម៖ មានទំហំធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 និងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ។

5. រូបរាង៖ កម្រាស់ស្តើង 7.92mm និងទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង 2 នេះគឺមិនជាប់ស្នាមដៃ 100%។

តោះ! បងប្អូនប្រញាប់រួសរាន់ឡើងណា៎…. ទិញទាន់ៗ ទិញមិនទាន់ដឹងតែស្តាយក្រោយហើយព្រោះការផ្តល់ជូននេះមានចំនួនកំណត់ប្រយ័ត្នអស់ពីស្តុកណា៎! ដូច្នេះលោកអ្នកអាចទទួលបានការផ្តល់ជូននេះបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃដែលមានផ្លាក OPPO ទូទាំងប្រទេស ឬដើម្បីទទួលបានព័ត៌មានលម្អិតៗអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ពិសេសកុំភ្លេចទន្ទឹងរង់ចាំមើលថា ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលនេះអាចនឹងបន្តមានរដូវកាលទី 2 ឬអត់? ប្រសិនជាមានមែន សាកទាយមើលថាពេលណាដែរណ៎?