ញាក់សាច់ ! អាជីអួតថា ក្រោកពីគេងអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ព្រោះខ្ញុំស្អាតពីធម្មជាតិ ថតមួយស្ពត ខ្ញុំសុីថ្លៃដល់ទៅ...(មានវិដេអូ)
ស៊ីហៀង
- 1082

កម្សាន្ត ៖ ជឿថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីអ្នកលក់អនឡាញម្នាក់ដែលមានឈ្មោះថា អាជី ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម ដោយសារតែរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យដែលមាននៅក្នុងខ្លួនផងនោះទើបធ្វើឲ្យអ្នកលក់អនឡាញរូបនេះកាន់តែទទួលបានការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ។ 

ដោយឡែកថ្មីៗនេះអាជី បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងអួតប្រាប់មហាជនថា ក្រោយបានថតម៉ូតឲ្យសំអាងការមួយស៊ីថ្លៃឈ្នួល១ខែចំនួន៣ម៉ឺនដុល្លារទៅកាន់ពិធីករលោកអ៉ឹម ជីវ៉ា និងទស្សនិកជនយ៉ាងដូច្នេះថា៖

 «និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់...» ៕ ​តោងះដើម្បីឲ្យប្រិយមិត្តកាន់តែជ្រាបច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖