សឹងតែមិនគួរឲ្យជឿ! ក្មេងស្រីវិទ្យាល័យអាយុត្រឹម១៧ឆ្នាំ ហ៊ានចូលប្លន់ហាងលក់មាសពេជ្រដ៏ធំ ដោយសារតែ…
សីហា
- 1580

សង្គម៖ ពិតជានឹកស្មានមិនថាដល់សោះថា នារីវ័យក្មេងអាយុ១៧ឆ្នាំដែលជាសិស្សវិទ្យាល័យម្នាក់បានធ្វើការបែកគំនិតធ្វើការចូលប្លន់នៅក្នុងហាងមាសមួយកន្លែង។ ដោយដំបូងនាងបានចូលទៅហាងមាសនោះ ដោយធ្វើខ្លួនជាអ្នកទិញនិងដើរមើលមាស លុះពេលខាងអ្នកលក់ទាញយកចិញ្ចៀន ខ្សែក កងដៃនិងមាសដ៏ទៃទៀតឲ្យនារីវ័យក្មេងនោះមើល ស្រាប់តែនាងបានហុចក្រដាសមួយសន្លឹកទៅឲ្យអ្នកលក់មាស ដោយបានសរសេរថា “ ប្រញាប់ដាក់មាសទាំងអស់ចូលមកក្នុងកាតាបមកឲ្យខ្លួនជាប្រញាប់” ដោយដៃរបស់ក្មេងស្រីនោះមានកាន់នូវការយកកាំបិតធ្វើការភ្ជង់អ្នកលក់មាសទាំងនោះ ដែលធ្វើឲ្យពួកគេមានការតក់ស្លុតជាខ្លាំង។

ប៉ុន្ដែមិនទាន់នឹងចេញពីហាងបានប៉ុន្មានផងក៏ត្រូវប៉ូលីសធ្វើការចាប់ខ្លួននារីវ័យក្មេងដែលជាសិស្សសាលានោះបាន ដោយបានរកឃើញនូវមាសមាសទម្ងន់ ១ ស្លឹងនិងកន្លះ និងខ្សែកខ្សែដៃចំនួន ៤៣ ខ្សែ និងវត្ថុដ៏ទៃទៀត ក្នុងនោះក៏មាននូវលុយមួយចំនួនផងដែរ។

បើយោងតាមចម្លើយសារភាពរបស់ក្មេងស្រីរូបនោះបាននិយាយថា ប្រាក់របស់នាងចំនួន៥ម៉ឺនបាត ឬប្រហែល ១៥០០ដុល្លា ដែលនាងបានវិនិយោគលើ ប្រព័ន្ធអនឡាញ និងចាញ់ល្បែង ហើយត្រូវបានគេបោកអស់ប្រាក់ពីខ្លួន។ ដោយគិតអ្វីមិនចេញរូបគេក៏បែកគំនិតធ្វើការប្លន់ហាងមាសតែម្ដង។ ជាងនេះផងដែរក្រុមប៉ូលីសបានចាប់ឃុំខ្លួននិងធ្វើការស៊ើបអង្កេតមុននឹងបញ្ជូននាងទៅកាត់ទោសតាមច្បាប់៕

សម្រួលអត្ថបទ៖宋麒安

ប្រភព៖kapook