សំណាងមើលមិនឃើញទេ! បុរសម្នាក់ត្រូវឆ្នោត១២លានបាត ក្រោយពីប្រពន្ធលែងលះ លុះដឹងប្តីត្រូវឆ្នោត សុំត្រូវគ្នាវិញ ស្រាប់តែប្តីនិយាយពាក្យមួយមាត់យ៉ាងខ្លីថា….
សីហា
-

សង្គម៖ បើយោងតាមការចុះផ្ដាយរបស់សារព័ត៌មានថៃ Sanook បានធ្វើការចុះផ្សាយពីបុរសម្នាក់អាយុ៧០ឆ្នាំ ឈ្មោះ red Thippanate បានឈ្នះឆ្នោតចំនួន១២លានបាត ឬប្រហែល ៣,៦០០០ដុល្លាសហរដ្ឋអាមេរិក ពីរដ្ឋាភិបាលរបស់ថៃ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខាងលើលោក Thippanate បាននិយាយថា លោកសឹងតែមិនជឿសោះថាខ្លួនមានសំណាងដល់ថ្នាក់ហ្នឹង ពីព្រោះជីវិតរបស់លោកមិនដឹងទៅជាយ៉ាងណានោះទេ ក្រោយពីប្រពន្ធរបស់គាត់សុំគាត់លែងអស់រយះពេល៨ឆ្នាំ និងទុកកូនឲ្យលោកចិញ្ចឹម ព្រមថែមទាំងចិញ្ចឹមចៅម្នាក់ទៀតផងដែរ។

ដោយមានការងារធ្វើជាអ្នកដើរតាមឡានរបស់អ្នកទេសចរណ៍ធ្វើឲ្យប៉ុន្មានឆ្នាំមកនេះលោកជួបប្រទះនិងការលំបាកជាច្រើន ហើយអ្វីៗទាំងអស់គឺលោកត្រូវរ៉ាប់រ៉ងតែម្នាក់ឯង។

លោក Thippanate បានបន្ថែមថា ក្រោយពីថ្ងៃម្សិលមិញថ្ងៃទី១៦ ខែកញ្ញា ក្រោយពីដឹងថាលោកបានឈ្នះឆ្នោតពីរដ្ឋាភិបាលថៃមក អតីតប្រពន្ធរបស់គាត់បានមកសុំគាត់ ត្រូវគ្នាវិញ។ ដោយលោកបានតបទៅអតីតប្រពន្ធរបស់ខ្លួនថា " ខ្ញុំធ្លាប់លំបាក និងរស់នៅម្នាក់ឯងជាមួយកូនៗចៅៗគឺធ្លាប់ណាស់ទៅហើយ មិនអីទេ អ្នកទៅវិញចុះ កូនៗនិងចៅៗរបស់ខ្ញុំៗអាចចិញ្ចឹមពួកគេរស់បាន ដោយមិនបាច់មានរូបអ្នកនោះឡើយ"៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ Sanook