មិនដឹងប៉ុន្មាននាក់ទេ! ប្រើប្រាស់ Facebook Account Fake ដើរតួជាប្រុសស្អាត បោកបញ្ឆោតនារីៗមួយចំនួនឲ្យលង់ស្នេហ៍ ដើម្បី…
សីហា
-

បន្ទាយមានជ័យ៖ ជនសង្ស័យ​ម្នាក់​មានឈ្មោះ មាស ចាន់​ប៊ុណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ មាន​ជំនាញ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ (account fake) ជាច្រើន ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​នារីៗ និង​ស្ដ្រី​មួយចំនួន​ឱ្យ​លង់​ជឿជាក់ ព្រម​ធ្វើ​តាម​លក្ខខណ្ឌ​មួយចំនួន​របស់ខ្លួន ហើយចុងក្រោយ​ក្លាយជា​ចំ  ណា   ប់ខ្មាំ  ងដើម្បីគំ  រា   ម​។​

ដោយបាន​កិច្ចសហការ​ពី​ជនរងគ្រោះ​ជានារីជាច្រើន និងដោយមានការ​ដឹកនាំ​ចង្អុលណែនាំ​ដ៏​ខ្ពង់​ខ្ពស់​ពី លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ និង​បានការ​សម្របសម្រួល​នីតិវិធី​ពី អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ ខេត្តកំពង់ស្ពឺ បាន​បន្ដ​ស្រាវជ្រាវ​និង​សហការ​ជាមួយ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បាន​នៅ​គោលដៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​តាម​នីតិវិធី​។​

នៅចំពោះមុខ ជនសង្ស័យបាន​ឆ្លើយទទួលស្គាលថា សកម្មភាពបោកប្រាស់​នា​រី និង​ស្ដ្រី​មួយចំនួន​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម facebook account fake គឺ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយផ្ទាល់​ និង​ចេះ​ជំនាញ​យ៉ាងពិត​ប្រាកដ ហើយបច្ចុប្បន្ន​ខ្លួន​បា​នប​ង្កើត account face ចំនួន១៥ ដើ​ម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​នារី និង​ស្ដ្រី​មួយចំនួន អោយ​លង់​ជឿជាក់ថា​ខ្លួន​ជា​ប្រុស​ស្អាត និង​ជា​អ្នកមាន​ចិ​ត្ដ​ស្មោះ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ចៅក្រម​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ រង់ចាំ​ការ​ជំនុំ​ជំ​ម្រះ​ទោស​នៅពេល​បន្ទាប់​។​

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានស្នើឲ្យបងប្អូន​ពលរដ្ឋ​ខ្មែរ ពិសេស​នារី​ក្មេងៗ និង​ស្ដ្រី​មួយចំនួន គួរតែ​ពិចារណា​ឱ្យបាន​ច្បាស់​ នៅពេលដែល​ខ្លួន​បា​នប​ង្កើ​ត​ទំនាក់​ទំនងជា friends ជាមួយ​នរណាម្នាក់​តាម បណ្ដាញ​ទំនាក់ទំនង​សង្គមហ្វេ​ស​ប៊ុ​កណាមួយ។ ពិសេស​កុំ​ចាញ់បោក​លើ profile រូបប្រុស​ស្អាត​- ស្រី ស្អាត៕