ដំណឹងល្អ ! ថ្ងៃនេះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ក្នុងជំនាញដូចជា…
ស៊ីហៀង
-

ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅមុននេះបន្តិចបានជូនដំណឹងថា លោកឧកញ៉ាឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង) ។

នេះជាខ្លឹមសារទាំងស្រុងដែលលោកឧកញ៉ា បានបង្ហោះនៅមុននេះបន្តចិដោយលោកបានលើកឡើងថា៖ “ពេលនេះខ្ញុំមានឱកាសចូលរៀន បំពេញក្ដីស្រមៃរបស់ខ្ញុំហើយ!

ខ្ញុំបាទ សូមឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង) ។

ក្នុងឱកាសដែលខ្ញុំបាទ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ខ្ញុំបាទសូមចែករំលែកការលំបាក ពីអតីតដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យបាន ជួយទៅដល់ប្អូនៗនិស្សិតក្រីក្រក្នុងពេលនេះ អោយមានឱកាសរួមដំណើរជាមួយខ្ញុំ។ 

ពួកយើងនឹងរៀនជាមួយគ្នាខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី 300 ដុល្លារទៅ 4000 ដុល្លារទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។

ម្យ៉ាងទៀតខ្ញុំ នឹងចែករំលែកបទពិសោធន៍ ជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរកគោលដៅអនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ បញ្ជាក់៖ ខ្ញុំបាទនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ ជំនាញដែលត្រូវរៀនមានដូចជា៖វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា ”៕