ស្អាតប្លែក ! ពេលព្រះនាងតូចនរោត្តម ជេនណា តែងខ្លួននៅក្នុងឈុតបែបនេះ ពិតជាសមសួនជានារីខ្មែរពិតៗ…
ស៊ីហៀង
-

កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ច្បាស់ណាស់ ពិតជាបានជ្រាបអំពីព្រះសមត្ថភាពរបស់ព្រះនាងតូចនរោត្តម ជេនណា ដែលមិនត្រឹមតែមានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាជាតិបានពិរោះតែមួយមុខទេ តែថែមទាំងអាចបកស្រាយបទចំរៀងជាច្រើនភាសាដូចជា ថៃ អង់គ្លេស បារាំង និងចិនបានយ៉ាងពីរោះ ប្រកបដោយព្រះសូរសៀងស្រទន់ និងគួរឲ្យចង់ស្តាប់ថែមទៀតផង។

ជាក់ស្តែងនៅមិននេះបន្តិចនៅលើហ្វេសប៊ុកេផកផ្លូវការរបស់ព្រះនាងតូចឃើញថាបានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹកដែលព្រះនាងតែងខ្លួននៅក្នុងឈុតបុរាណរបស់ខ្មែរ ឃើញហើយពិតជាគួរឲ្យចង់គយគន់សម្រស់របស់ព្រះនាងតូចខ្លាំងណាស់គឺថាស្រស់ស្អាតទាំងព្រមតែម្តង។​ 

បន្ទាប់ពីបានគយគន់រូបថតរបស់ព្រះនាងហើយឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានលាន់មាត់ថា ៖ ទេពធិតាមកយកកំណើតពិតៗហើយព្រះនាងតូច ស្រស់ស្អាតខ្លាំងណាស់ គ្មានទាស់, ស្អាតណាស់ព្រះនាង, ព្រះនាងតូចពិតជាស្រស់ស្អាតណាស់ទានម្ចាស់...៕  ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖