ក្រោយបួសបានមួយរយៈ ព្រះតេជគុណ ម៉ៅ បានឆ្លងកាត់ឧបសគ្គជាច្រើន ថែមទាំងរៀបរាប់ពីកំណាព្យផ្សេងៗដែលធ្វើឲ្យចិត្តបានស្ងប់ជាងមុន ជាពិសេសសង្ឃឹមថា…
សីហា
-

ភ្នំពេញ៖ ប្រិយមិត្កជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសធម៌យ៉ាងសកម្មក្នុងព្រះរាជាណាចក្រកម្ពុជា លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ប៉ុន្តែមួយរយៈក្រោយនេះ​ លោកស្រី បានជួបរឿងក្នុងគ្រួសាររហូតដល់ថ្នាក់ចង់លះលែងគ្នាជាមួយនឹងស្វាមី គឺ ឧកញ៉ា ហ៊ា រិទ្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីលោកស្រី ទ្រី ដាណា បានប្រកាសថា នឹងលះលែងគ្នាពិតប្រាកដមែន ស្រាប់តែ ហ៊ា រិទ្ធ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានចេញនូវវិដេអូមួយឃ្លីបសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួន ហើយសូមឲ្យប្រពន្ធខ្លួនគឺអ្នកស្រី ទ្រី ដាណា ទៅដកពាក្យលែងលះគ្នាពីតុលាកា ព្រោះលោកបានដឹងកំហុស និងចង់វិលត្រឡប់ទៅមើលថែប្រពន្ធ និងកូនដូចដើមវិញ។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណ រិទ្ធ ឬហៅថាព្រះតេជគុណ ម៉ៅ បានកំពុងតែគង់នៅវត្តពោធិអណ្តែត ហាក់បីដូចជាមានចិត្តជ្រះថ្លាជាងមុន ក្រោយពីបួសមករួចមក ថែមទាំងនិយាយរៀបរាប់ពីកំណាព្យផ្សេងៗដែលធ្វើឲ្យចិត្តបានស្ងប់ជាងមុន យើងមិនទាន់ដឹងថា ព្រះតេជគុណ ម៉ៅ និងសឹកនៅពេលណានោះទេ គ្រាន់តែពេលនេះ លោកបានជួប

នឹងការលំបាកជាច្រើន ដូចជានិមន្តបិណ្ឌបាត្រ នៅតាមភូមិ កាត់ទឹកកាត់ព្រៃ សំរាប់ថ្ងៃ ព្រះតេជគុណ ម៉ៅ បានសរសេរសាររៀបរាប់ថា “ថ្ងៃនេះជាថ្ងៃសីល​ មេត្តា​ ព្រមអភ័យ​ ធ្វេីចិត្តអោយរីករាយក្តីសុខកេីតចេញពីចិត្តដែលស្អា​ត​ ចិត្តដែលស្អាតកេីតចេញពីគិតល្អ​ ធ្វេីល្អ​ និយាយល្អ​ ប្រព្រឹត្តល្អ​ ។ សាធុ​ សាធុ​ សាធុ” ជាពិសេសសង្ឃឹមថា អ្វីៗនឹងបានប្រសើរឡើងជាងមុន៕