ស្អាតប្លែក ! តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស គ្រោងឈុតបុរាណរចនារូបទង់ជាតិខ្មែរ ធ្វើឲ្យមហាជនសរសើរពេញៗមាត់ថា…
ស៊ីហៀង
-

កម្សាន្ត ៖ ​ជាការពិតណាស់ទោះបីជាពេលនេះតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស សន្ទុះនៃការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានក៏ពិតមែន ប៉ុន្តែនាងក៏នៅតែជួបរឿងដោយការិះគន់ ពីមហាជនមួយចំនួនតូចស្ទើរតែគ្រប់ពេលផងដែរហើយនៅកាលពីពេលថ្មីៗនេះនាងទើបតែត្រូវបានគេរិះគន់រឿងយករូបប្រាសាទបុរាណទៅដាក់ក្នុង MV បទចម្រៀងផងដែរ ។ 

ម្យ៉ាងវិញទៀត បើទោះបីមានអ្នករិះគន់នាង យ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ នៅតែអាចឈរជើងជាតារាចម្រៀង ដែលមានប្រជាប្រិយភាពខ្លាំងដដែល។ ក្នុងនោះដែរ នៅកាលពីពេលថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតចំនួន ៣ សន្លឹកតាមរយៈរូបថតនេះបានសាងភាពភ្ញាក់ផ្អើលទៅដល់ហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមខ្លាំងណាស់ព្រោះតែនៅក្នុងរូបនោះគេបានឃើញ កញ្ញា​ ទេព បូព្រឹក្ស គ្រោងឈុតបុរាណរចនារូបទង់ជាតិខ្មែរ ដែលមិនធ្លាប់បានឃើញពីមុនមក។​

ជាមួយគ្នានេះដែរក្រោយហ្វេនៗបានឃើញដូច្នេះហើយ ក៏បាននាំគ្នាលាន់មាត់សរសើរពីសម្រស់របស់ កញ្ញា ទេព បូព្រឹក្ស ពេញៗមាត់ផងដែរថាពេលដែលគ្រោងឈុតនេះទៅគឺពិតជាមានរូបសម្រស់ស្អាតខ្លាំង សាកសមជានារីខ្មែរ ហើយជាពិសេសនោះគឺឈុតនេះពិតជាសាកសមនិងរូបនាងខ្លាំងណាស់ ៕ តោះដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖