អីយ៉ា ! ថ្វីត្បិតតែនៅក្មេងមែនពិត តែល្អហួស ស្អាតខ្លាំងពេលដែលបានគ្រោងឈុតមួយនេះ…
-

កម្សាន្ត ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថា កុមារី ល្អហួស គឺជាកូនស្រីបង្កើតរបស់អតីតតារាសម្តែងមួយដែលមានឈ្មោះថា ដេននី ក្វាន់ ហើយបច្ចុប្បន្ននេះដែរ កុមារី ល្អហួស បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនតាមរយៈទេពកោសល្យសិល្បៈ ដ៏សម្បូរបែបរបស់នាង និងជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ប្រិមប្រិយ និងគួរឲ្យស្រលាញ់តែម្ដង។

យ៉ាងណា មិញហេតុតែមានឈាមជ័រជាអ្នកសិល្បៈ ល្អហួស មានជំនាញយ៉ាងច្រើនដូចជា អាចច្រៀងបានយ៉ាងពីរោះ អាចរាំ បានយ៉ាងរស់រវើក ទាំងចង្វាក់បែបទាន់សម័យ ព្រមទាំងចេះរាំរបាំបុរាណខ្មែរបានយ៉ាងសមសួនទៀតផង។ 

ដោយឡែកបើយើងាកមកមើលសម្រស់របស់នាងវិញឃើញថា ល្អហួស មានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ល្អហួស ត្រូវបានមហាជនហៅនាងថា យ៉ាយ៉ា ទីពីរព្រោះក្មេងស្រី ល្អហួស មានមុខមាត់ដូចនិងតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃគឺកញ្ញា Yaya Urassaya Sperbund ។ 

ជាក់ស្តែងថ្មីនេះ ល្អហួស បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនបន្ទាប់ពីប្អូនស្រីបានគ្រោងឈុតបុរាណមួយ ឃើញហើយពិតជាគួរឲ្យសរសើរទៅដល់រូបសម្រស់របស់ ល្អហួស ខ្លាំងណាស់៕ ចង់ជ្រាបកាន់តែចបាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖