កេនយ៉ា៖ កាសែត The Daily Star បានធ្វើការចុះផ្សាយអំពីរឿងខូចចិត្ដរបស់លោកតា ជនជាតិកេនយ៉ា អាយុ ៨៤ឆ្នាំម្នាក់ បន្ទាប់ពីគាត់ត្រលប់មកផ្ទះវិញ តែបែរជាប្រពន្ធទាំងពីររបស់គាត់រៀបការម្ដងទៀតជាមួយប្ដីថ្មី ក្រោយពីលោកតាចំណាស់នោះបានបាត់ខ្លួនជាងរយះពេល ៤៧ឆ្នាំ។
លោកតាម្នាក់នោះមានឈ្មោះថា Peter Oyuca បានបាត់ពីផ្ទះរបស់គាត់នៅក្នុងភូមិម៉ាឡាវ៉ា នៅទីក្រុងកាកាមេហ្គា ភាគខាងលិចប្រទេសកេនយ៉ាតាំងពីឆ្នាំ ១៩៧៤ កាលពី ៤៧ ឆ្នាំមុននៅពេលដែលគាត់នៅក្មេងមានអាយុ ៣៧ ឆ្នាំ ដោយមានប្រពន្ធជាទីស្រលាញ់ចំនួនពីរនាក់។ លោកតាបានប្រាប់ទៅប្រពន្ធនិងកូនចំនួនប្រំានាក់របស់គាត់ថា រូបគាត់បានដើរទៅក្នុងព្រៃដើម្បីរកដីដែលមានជីវជាតិដើម្បីធ្វើការបង្កបង្កើនផល ប៉ុន្ដែចាប់តាំងពីពេលនោះមក ស្រាប់តែបាត់ខ្លួនគាត់មិនឃើញត្រលប់មករកក្រុមគ្រួសាររបស់គាត់វិញនោះឡើយ។
លោកតា Peter បាននិយាយថាខ្លួនគាត់ព្យាយាមត្រលប់ទៅស្រុកកំណើតរបស់ខ្លួននៅឯ Mae Thong ចំនួន៣ដង គឺនៅឆ្នាំ ១៩៨៣ ១៩៩២ និង ១៩៩៦ ប៉ុន្តែរូបគាត់មិនអាចចូលក្នុងផ្ទះបានទេ គាត់ក៏មិនដឹងថាមកពីមូលហេតុអ្វីនោះដែរ។ រហូតដល់ពេលចុងក្រោយមួយគាត់ក៏ព្យាយាមត្រលប់មករកប្រពន្ធរបស់ខ្លួនទាំងពីរ ប៉ុន្ដែនៅពេលដែររកឃើញប្រពន្ធរបស់ខ្លួនទាំងពីរនាក់ហើយ ស្រាប់តែធ្វើឲ្យទឹកមុខរបស់គាត់មានសភាពក្រៀមក្រំទៅវិញ ដោយបានរកឃើញថាប្រពន្ធទាំងពីររបស់គាត់បានរៀបការប្ដីថ្មីទាំងពីរនាក់ចោលរូបខ្លួនគាត់បាត់ទៅហើយ។
ទោះយ៉ាងណាលោកតា Peter បានចំណាយពេល ៤៧ ឆ្នាំនៃការបាត់ខ្លួននៅក្នុងប្រទេស Tanzania (តង់ហ្សានី) លោកតារូបនោះបាននិយាយថាគាត់ក៏មានប្រពន្ធនិងកូននៅក្នុងប្រទេស តង់ហ្សានីដែរ។ ប៉ុន្តែថ្មីៗនេះគាត់បានបែកបាក់ពីប្រពន្ធទីបីរបស់គាត់ដែលជាស្ដ្រីជនជាតិតង់ហ្សានីហើយសង្ឃឹមថានឹងត្រលប់ទៅប្រទេសកេនយ៉ា ទៅរកប្រពន្ធកូនរបស់ខ្លួនវិញ ដោយគិតថាពួកគេទាំងនោះនឹងរង់ចាំរូបគាត់ត្រលប់មកវិញ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុករបស់គាត់នោះទេព្រោះប្រពន្ធទាំងពីរបានរៀបការនិងមានគ្រួសារថ្មីរៀងៗខ្លួនបាត់ទៅហើយ ដោយលោកតារូបនោះមានតែពាក្យថាស្ដាយក្រោយតែប៉ុណ្ណោះ ព្រោះរឿងនានាវាបានហួសអស់ទៅហើយ។ នៅក្នុងការត្រលប់មកវិញលោកតាក៏ចង់បង្ហាញប្រាប់ប្រពន្ធនិងកូនៗរបស់ខ្លួនថា លោកតាមិនទាន់ស្លាប់បាត់បង់ជីវិតនោះឡើយ៕
សម្រួលអត្ថបទដោយ៖麒安
ប្រភព៖ sanook