ទោះលែងលះគ្នា ! តែលោក ឌួង ឆាយ នៅតែពោលពាក្យព្រួយបារម្ភ បែបនេះទៅកាន់ អតីតភរិយា បន្ទាប់ពីនាងជួបគ្រោះថ្នាក់ចរាចរណ៍
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីការបែកបាក់គ្នារបស់លោក ឌួង ឆាយ ជាមួយនិងអ្នកនាង ដេត ម៉ាលីណា ដោយបន្សល់ទុកកូនៗចំនួ៣ នាក់ឲ្យរស់នៅជាមួយនិងម្តាយ ចំណែកលោក ឌួង ឆាយ ចុះចេញពីខ្លួនដោយមិនបានទាមទារយកអ្វីទាំងអស់ក្រោយពេលលែងលះគ្នារួច ។ 



យ៉ាងណាមិញថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce របស់អ្នកនាង ដេត ម៉ាលីណា បានជួបគ្រោះថ្នាក់នៅកាលពីយប់មិញ 



ហើយគ្រោះថ្នាក់នោះបានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃ១៣​ ខែតុលា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។ 



ទន្ទឹមនិងនេះដែរបន្ទាប់ពីទទួលដំណឹងថាអតីតភរិយារបស់ខ្លួនបានជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ហើយ ស្រាប់តែលោក ឌួង ឆាយ ដែលជាអតីតរបស់អ្នកនាង ដេត ម៉ាលីណា​ បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា ៖


 «អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង» តាមការបង្ហោះសារបែបនេះគឺមានន័យថាលោក ឌួង ឆាយ នៅតែបារម្ភពីសុខទុក្ខរបស់អតីតភរិយារបស់ខ្លួន៕