Woww ឡើងប្លែក ! ពេលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញខ្លួននៅក្នុងឈុតរបាំបែបនេះ
ស៊ីហៀង
- 771

កម្សាន្ត ៖ នៅមុននេះបន្តិចតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗរបស់ខ្លួនបន្ទាប់ពីតារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហើយរូបថតនោះទៀតសោធ ឱក សុគន្ធកញ្ញា បានបង្ហាញខ្លួននៅក្នុងឈុតជានារីរបាំ រួចបានភ្ជាប់មកជាមួយនិងសំណេរមួយឃ្លាយ៉ាងដូច្នេះថា ៖



«នាងគឺជាព្រាហ្មណ៍ របាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ) ដែលជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អទិទេពប្រចាំប្រាសាទ​ និងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា🇰🇭 ដែលត្រូវបានតុបតែងកាយជាតួអង្គព្រាហ្មណ៍(នាយរោង) លំអជាមួយគ្រឿង ព័ណ​ ស​រ​ ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ។ (មតិណែនាំដោយ​ លោកសាស្រ្តាចារ្យ​ ព្រឿង​ ឈាង) » ។


ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញបែបនេះហើយហ្វេនៗជាច្រើនបានលាន់មាត់កោតសរសើរពីតារាចម្រៀង ឱក សុគន្ធកញ្ញា យ៉ាងខ្លាំង ដែលបានមានចិត្តលើកស្ទួយវប្បធម៍របស់ខ្មែរ និងតែងបង្ហាញគំរូល្អៗដល់អ្នកគាំទ្រក្នុងនាមអ្នកនាងជាសិល្បៈការិនីដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា ៕