ឈ្លោះគ្នាទៀត ! នេះជាហេតុ ដែលនាំឲ្យអ្នកនាង ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ចរាចរណ៍ គឺមកពីអ្នកនាងបាន...
-

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថានៅកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃ១៣​ ខែតុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីតរបស់លោក ឌួង ឆាយ បានជួយគ្រោះថ្នាក់ចរាចរណ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

ជាមួយគ្នានេះដែរនេះបើយោងតាមប្រភពដែលបានឃើញហេតុការណ៍នោះបានប្រាប់ឲ្យដឹងខ្លះៗថា មុនពេលកើតហេតុអ្នកនាង ដេត ម៉ាលីណា 

បានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយប្រុសម្នាក់រួចមក នៅវេលាម៉ោង 2:00 រំលងអធ្រាត្រ បុរសរូបនោះ ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុ បន្ទាប់មកអ្នកនាង ដេត ម៉ាលីណា ក៏បានបើករថយន្តម៉ាក Roll Royce ពណ៍ស ពាក់ស្លាកលេខកម្ពុជា MR.IDOL 


ស្ថិតក្នុងសភាពស្រវឹងស្រាជោគជាំ ក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចសេះហោះចេញទៅដេញតាមបុក រួចមកដល់ចំនុចស្ពានអាកាស 7 មករា ក៏បានវេរចង្កូតជ្រុលទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត ធ្វើឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ 

ក្រោយពេលកើតហេតុគេបានឃើញថា អង្គរក្សក៏បានដោះស្លាកលេខរថយន្ត និងគ្រានាងឡើងលើរថយន្តម៉ាកតូយូតា វីហ្គោ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3579 គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ចំណែកអ្នកនាង ដេត ម៉ាលីណា យើងនៅមិនទាន់បានដឹងទេថានាង មានរបួសធ្ងន់ឬស្រាលនោះទេ ៕