សូមចូលរួមរំលែកទុក្ខ ! អ្នកនាង ខាត់ សុឃីម កំពុងជួបទុក្ខធំជាពន់ពេក ដោយសារសមាជិកគ្រួសារម្នាក់បាន...
ស៊ីហៀង
- 1454

សិល្បៈ ៖ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងថាប្អូនថ្លៃរបស់តារាពហុជំនាញអ្នកនាង ខាត់​ សុឃីម បានទទួលមរណភាពចោលក្រុមគ្រួសារទាំងខ្លួននៅក្មេង ដោយសារតែជំងឺកូវីដ១៩។ យ៉ាងណាមិញចំពោះការទទួលមរណភាពរបស់ប្អូនថ្លៃខ្លួនត្រូវបានអ្នកនាង ខាត សុឃីម បានរៀបរាប់ថា ៖ 


«ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា » ។

 

ទន្ទឹមនិងនេះដែរបន្ទាប់ពីដឹងដំណឹងដ៏គួរឲ្យរន្ធត់ចិត្តបែបនេះហើយធ្វើឲ្យមហាជនជាច្រើនបានចូលរួមរំលែកទុក្ខ និងមានការសោកស្តាយជាពន់ពេកទៅកាន់ក្រុមគ្រួសារនៃស ព ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ទៅដោយលែងមានថ្ងៃត្រឡប់បែបនេះ ៕