កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានហេតុការណ៍ដ៏គួរឲ្យសោកស្តាយខ្លាំងណាស់ ដោយយុវវ័យដ៏ស្រស់ស្អាតម្នាក់បានទទួលមរណៈភាព ទាំងវ័យក្មេង ថែមទាំងមានប្តី ហើយកូនទើបតែអាយុបាន ៧ខែ។ ទាំងមិត្តភក្ភិ បងប្អូនមិនអស់ចិត្តចំពោះការស្លាប់នេះទេ ថែមទាំងម្នាក់់ៗបង្ហោះសារទាំងអាឡោះអាល័យ នឹកស្មានមិនដល់ថា លឿនបែបនេះ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Kakrona Love បានសរេសររៀបរាប់ថា “លារហូតហើយក្មួយសម្លាញ់អើយ ជួនដំណើរក្មួយលើកចុងក្រោយ សល់ត្រឹមរូបថត នឹង អនុស្សាវរីន៍ ទើបបែកគ្នាមិញសោះហេតុអីមីង នឹកក្មួយម្លេះ។ប្រសិនបើមាន កុំហុសអ
ចេតនា រឺ ចេតនា មីងនឹង អហោសិកម្ម ឲក្មួយទាំងអស់ណា។ លើកទី១ សំរាប់ខ្ញុំដែលបាត់បង់មនុស្សក្នុងគ្រួសារ អាម្មណ៍មួយនេះពិបាកនិយាយណាស់។ ក្មួយខ្ញុំកុំពង់តែពេញស្រលាញ់ ពេញស្អាត ហេតុអីខ្ញុំមានអារម្មណ៍ថា ក្មួយនៅមានជីវិត ហើយកុំពង់រស់នៅជាមួយខ្ញុំចឹង”។
ចំនែកប្តីវិញ សឹងតែសន្លប់ព្រោះ មិនគួរមានរឿងបែបនេះកើតឡើង ហើយគាត់ក៏បានសរសេរសារថា អូនស្អាតណាស់ប្រពន្ធសម្លាញ់? ហេតុអីក៏អូនដាច់ចិត្តចោល បង និងកូន ចឹងសូមអូនទៅកាន់សុគតិភពណាប្រពន្ធ សម្លាញ់សូមអហោសិកម្មឱ្យបងផងណាបង
សន្យានិង មើលថែកូនប្រុសយើងឱ្យបានល្អអូនទៅឱ្យបានសុខចុះ ណាប្រពន្ធសម្លាញ់? ខ្ញុំពិបាក ទទួលយកណាស់មនុស្សដេកឱបនិងទ្រូងរាល់ថ្ងៃហេតុអ្វី មនុស្សអាក្រក់មិនយកមកយកអីប្រពន្ធដ៏ល្អរបស់ខ្ញុំចឹង។ គួរបញ្ជាក់ផងដែរថា យុវវ័យខាងលើគឺស្លាប់ដោយសារតែជំងឺរលាកខួរឆ្អឹងឈាមសសុីឈាមក្រហម៕