ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១ លោក ឧកញ៉ា ស៊ឹម ស៊ីដា ដែលជាអគ្គនាយក ផលិតកម្ម HB Production ដែលធ្លាប់ជោគជ័យទៅលើគ្រឿងសម្អាងរាប់ឆ្នាំមកហើយ បានជួបសំណេះសំណាលគ្នា ជាមួយ លោក អ៊ុក សុង ជាអគ្គនាយក និងលោក ស៉ឹម ផល្លី ជាអគ្គនាយករង ដែលជាម្ចាស់ក្រុមហ៊ុន OS 168 បានចូលជួបសម្តែងការគួរសម ផ្តល់អនុសាសន៍ និងបទពិសោធន៍ នៃការធ្វើជំនួញ លើគ្រឿងសម្អាង។
ក្នុងនោះដែរ លោក ឧកញ៉ា ស៊ឹម ស៊ីដា ដែលជាអគ្គនាយក ផលិតកម្ម HB Production ត្រូវបាន លោកអ៊ុក សុង អគ្គនាយកក្រុមហ៊ុន OS 168 Cosmetic សំដែងការគួរសម ហើយបានលើកឡើងថា លោក ឧកញ៉ា គឺជាបុគ្គលជោគជ័យលើផលិតផលគ្រឿងសម្អាងរាប់សិបឆ្នាំមកហើយ ថែមទាំងកោតសរសើរពីផលិកកម្ម HB Production ទើបតែបើកដំណើរការសោះ ក៏មានភាពល្បីសុះសាយ នេះជាហេតុដែលលោក មកជួបលោក ឧកញ៉ា ស៊ឹម ស៊ីដា ដើម្បីផ្តល់បទពិសោធន៍ និងឲ្យផលិតផល OS 168 រីកចម្រើនទៅមុខដូចផលិតផលរបស់ លោក ឧកញ៉ា ស៊ឹម ស៊ីដា ផងដែរ។
លើសពីការរំពឹងទុកនោះ អគ្គនាយ OS 168 បានបន្ថែមធ្ងន់ៗថា បន្ទាប់ស្គាល់ ឧកញ៉ា ស៊ឹម ស៊ីដា មកបានធ្វើឲ្យផលិតផលរបស់លោក កាន់តែរីកចម្រើន គាត់មានថ្ងៃនេះ គឺដោយសារតែការជួយជ្រុំជ្រែង យ៉ាងខ្លាំង ពីលោកអគ្គនាយក ផលិតកម្ម H.B Production ទេីបលោកមានអ្វីៗដូចសព្វថ្ងៃ ។
ឆ្លៀតក្នុងឪកាសនេះ លោកក៏សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ស៊ឹម ស៊ីដា យ៉ាងជ្រាលជ្រៅបំផុត សម្រាប់ការចំនាយពេលវេលាដ៏មានតម្លៃ និងផ្តល់នូវចំណេះដឹងជាច្រើន ដើម្បីបន្តឲ្យផលិតផលរបស់លោកបន្តទៅមុខទៀត ជាពិសេសសូមជូនពរឲ្យ លោកឧកញ៉ា ស៊ឹម ស៊ីដា ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕