កាលពីថ្មីៗនេះ យោងតាមរយៈវេបសាយប្រទេសម៉ាឡេស៊ី និងផេគហ្វ៊េសប៊ុក OPPO ប្រចាំប្រទេសម៉ាឡេស៊ី កំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនត្រកូល A9 ស៊េរី ម៉ូដែលថ្មី OPPO A95 ដែលស្គាល់ថាជាស្មាតហ្វូនមានការវិវត្តន៍ខ្លួនខ្ពស់ មានការពេញនិយមខ្លាំងទើបធ្វើឲ្យគ្រប់ៗគ្នាទន្ទឹងរង់ចាំយ៉ាងអន្ទះសារ រីឯតម្លៃខ្លួនវាប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ។
បើតាមដឹងអ្វីដែលកាន់តែពិសេសទាក់ទាញនោះគឺ OPPO A95 បានបំពាក់ RAM ទំហំធំរហូតដល់ 13GB ធ្វើឲ្យអតិថិជនអ្នកនិយមប្រើស្មាតហ្វូនកំពុងមានភាពងឿងឆ្ងល់ជាខ្លាំង។
ក្នុងនោះមានសំនួរជាច្រើនបានចោទសួរថា ហេតុអ្វី OPPO A95 បំពាក់ RAM ទំហំធំដល់ 13GB? ហើយតើស្មាតហ្វូននេះមានសមត្ថភាពអ្វីខ្លះ? ម្នាក់ៗពិតជាឆ្ងល់ខ្លាំងមែនទែន ហើយទន្ទឹងចាំអ៊ុតមើលស្មាតហ្វូននេះពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងអន្ទះសារផងដែរ។
ជាក់ស្តែងកាលពីមុនស្មាតហ្វូនបានផលិតមកជាមួយអេក្រង់ឆក់ បន្ទាប់មកទៀតក៏បានប្តូរទៅជាអេក្រង់តំណក់ទឹក រហូតមកទល់ពេលនេះក៏បានបន្តវិវិត្តខ្លួនទៅជាអេក្រង់ទម្លុះអេក្រង់ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយនៃបច្ចេកវិទ្យាអេក្រង់ដ៏កាលីប ជាមួយកម្រិតបង្ហាញច្បាស់ FHD+ ស្រឡះត្រជាក់ភ្នែកជាងអេក្រង់តំណក់ទឹកទៀត ហើយថែមទាំងបង្ហាញពីភាពទាក់ទាញពេលបើកកាមេរ៉ាស្កេនមុខដោះសោរបានយ៉ាងលឿននិងងាយស្រួល។ ពិសេសបច្ចេកវិទ្យានេះគឺដើរទាន់សម័យកាលនិងបំពេញតម្រូវចិត្តអតិថិជនមិត្តអ្នកប្រើប្រាស់មិនឲ្យខកបំណងឡើយនៅលើស្មាតហ្វូន OPPO A95 ជាមួយនឹងតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ។ មួយវិញទៀត សម័យនេះហើយនៅប្រើអេក្រង់តំណក់ទឹកទៀត? ព្រោះគេវិវិត្តទៅប្រើកាមេរ៉ាទម្លុះអេក្រង់អស់ហើយ!
លើសពីនេះ OPPO A95 បានរំលេចឡើងជាមួយការរចនាបែប OPPO Glow ដំបូងបំផុតនៅលើស្មាតហ្វូនត្រកូល A ធ្វើឲ្យទូរស័ព្ទមើលទៅមានលក្ខណៈគ្រើម ប៉ុន្តែរលោងនៅពេលចាប់កាន់ក្នុងដៃ ពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100%។ ទាំងនេះអាចនិយាយបានថា OPPO A95 គឺប្រកបដោយអានុភាពពេញលេញក្នុងចំណោមទូរស័ព្ទដែលមានកម្រិតតម្លៃដូចគ្នា ឬក្នុងកម្រិតតម្លៃប្រហាក់ប្រហែល $300 លើរូបរាងស្ទីលឌីហ្សាញប្រណិត OPPO Glow និងអេក្រង់ទម្លុះ AMOLED ដែលពីមុនមកឃើញមានតែនៅលើទូរស័ព្ទតម្លៃថ្លៃៗប៉ុណ្ណោះ។
បញ្ជាក់ផងដែរថាបន្ទាប់ពី OPPO បានបង្ហាញនូវស្មាតហ្វូនស៊េរី A9 2020, A92, A93, A94 រួចមកឃើញថាមានការគាំទ្រខ្លាំងក្លាមិនធម្មតាពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ពិសេសមិត្តៗយុវវ័យ ដោយសារសមត្ថភាព និងលក្ខណៈពិសេសខ្លាំងៗជាហេតុជម្រុញ OPPO អន្ទះសារត្រៀមបញ្ចេញស្មាតហ្វូនត្រកូល A ស៊េរីកូនពៅគឺ OPPO A95 តម្លៃប្រមាណខ្ទង់ $300 នាពេលឆាប់ៗនេះហើយ។ ដូច្នេះប្រិយមិត្តសាកទាយមើល៎ថា តើពេលណាកូនពៅម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួនលក់នៅលើទីផ្សារកម្ពុជាដែរ? សម្រាប់ព័ត៌មានលម្អិតអំពីស្មាតហ្វូនម៉ូដែលថ្មីនេះកុំភ្លេចរង់ចាំតាមដាននៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា។ រង់ចាំអ្វីដែលថ្មីពី OPPO ទាំងអស់គ្នា!