តោះស្រូតៗកក់ OPPO A95 ស៊េរីថ្មីតម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែវិច្ឆិកា នឹងទទួលបានកាដូដែលមានតម្លៃសរុបរហូតដល់ $232

សូមស្វាគមន៍ស្មាតហ្វូនត្រកូល A Series ម៉ូដែលថ្មី OPPO A95 ដែលទើបនឹងដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារកម្ពុជា តាមរយៈអនឡាញនៅលើផេគហ្វ៊េសប៊ុក OPPO កាលពីយប់មិញនេះ ជាមួយនឹងតម្លៃត្រឹមតែ $299 ដែលស្មាតហ្វូននេះបំពាក់ជាមួយ RAM ធំរហូតដល់ទៅ 13GB កម្លាំងសាកថ្ម 33W ថាមពលថ្មធំទំហំ 5000mAh រចនាប័ទ្មស្រស់ស្អាតបែប OPPO Glow ព្រមទាំងលក្ខណៈសម្បត្តិជាច្រើនទៀត។

ក្នុងនោះសង្កេតឃើញថា ក្នុងនាមជាប្រ៊េនស្មាតហ្វូនដ៏ល្បីឈ្មោះ OPPO ពិតជាបានខិតខំរិះរកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗសម្រាប់បំពេញចិត្តអតិថិជនមិនចេះរីងស្ងួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលការតបស្នងពីអតិថិជនមកវិញជាមួយនឹងការកោតសរសើរ ការគាំទ្រច្រើនលើសលប់ ហើយ OPPO ក៏មានជំហរមុតមាំថានឹងឈានមុខគេបន្តទៀតនៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាផងដែរ។

ងាកចូលមកកម្មវិធីសម្ពោធវិញ តើអ្នកណាខ្លះបានទស្សនាកម្មវិធី «សម្ពោធទូរស័ព្ទស៊េរីថ្មី OPPO A95» កាលពីយប់មិញ នៅលើផេគហ្វ៊េសប៊ុក OPPO? ដោយនៅក្នុងកម្មវិធីសម្ពោធនេះឃើញមានពិធីករ ជា វិបុល, លោក Raven Blaze និងកីឡាករបាល់ទាត់ជម្រើសជាតិ កែវ សុខផេង បានធ្វើការបើកប្រអប់ OPPO A95 និងសំណេះសំណាលគ្នាអំពី AFF Suzuki Cup ព្រមទាំងបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយជក់ចិត្តដិតអារម្មណ៍។ 

ក្នុងនោះតារាកត្តិយសទាំង 2 រូបបានលើកសរសើរពីស្មាតហ្វូន OPPO A95 ស៊េរីថ្មីមិនដាច់ពីមាត់ ជាមួយនឹងរូបរាងឌីហ្សាញដ៏ស្រស់ស្អាតជាមួយទម្ងន់ ស្រាល និងស្តើងជាងគេងាយស្រួលចាប់កាន់ ពិសេសគឺរចនាប័ទ្មបែប OPPO Glow ក្រឡេកមើលទៅពិតជាស្រស់ស្អាតខ្លាំងមិនធម្មតា ដែលការរចនាបែបនេះភាគច្រើនមានតែនៅលើទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះ។ មួយវិញទៀត OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែកថែមទៀតផង។ នៅមិនទាន់អស់ទេ OPPO A95 បានបង្កប់លក្ខណៈពិសេសមួយទៀតគឺអាចបន្ថែមទំហំ RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុប 13GB អូសបញ្ជាប្រកបដោយភាពលឿនរលូន មិនទាក់ មិនគាំង ។ លើសពីនេះ OPPO A95 បំពាក់ជាមួយនឹងកម្លាំងសាកថ្មលឿន 33W ជាមួយនឹងថាមពលថ្មទំហំធំ 5000mAh ធ្វើឲ្យអ្នកប្រើប្រាស់អស់ក្តីបារម្ភលើទូរស័ព្ទឆាប់អស់ថ្ម ទូរស័ព្ទឡើងកម្តៅ និងបញ្ចូលថ្មយូរៗទៀតហើយ ដែលអាចនិយាយបានថា នេះជាតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្នកំពុងត្រូវការ។

ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ Pre-Order ឬកក់ទុកមុន OPPO A95 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2021 ដោយគ្រាន់តែអញ្ជើញទៅកាន់គ្រប់បណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេស ដើម្បីទទួលបានព័ត៌មានលម្អិតអំពីការកក់ទុកមុន ពិសេសនឹងទទួលបានកាដូគាប់ចិត្តសរុបជាទឹកប្រាក់ $232 រួមមាន ៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕