ថៃ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត Wae Mahadi Wae Dao និងជាអតីតសមាជិកសភាគណបក្ស Narathiwat បានធ្វើការបង្ហោះរូបភាពតាមរយៈគណនី Facebook នូវការប្រកាសដំណឹងល្អនៅក្នុងគ្រួសាររបស់លោកនៅពេលដែលលោកទទួលបាននូវកូនប្រុសទី ២៥ ពីប្រពន្ធទី ៣ របស់ខ្លួន។
យ៉ាងណាមិញ ការបង្ហោះនូវរូបកូនរបស់លោក Wae បានទទួលការមាក់ងាយនិងសើចចំអកពីមនុស្សមួយចំនួន ជាងនេះក៏មាន មហាជនជាច្រើនបានចូលរួមអបអរសាទរដល់លោកវេជ្ជបណ្ឌិតដែលទទួលបានកូននូវកូនចៅដ៏គួរឱ្យស្រលាញ់ពេញក្នុងផ្ទះផងដែរ។
ដោយមហាជនទាំងនោះបានសូមអង្វរអ្នកដទៃកុំឲ្យមានមានការភ្ញាក់ផ្អើលនិងមាក់ងាយលោកចំពោះរឿងមួយនេះ ព្រោះលោកបណ្ឌិត Wae គឺជាសាសនិកជនដែលមានជំនឿលើសាសនាឥស្លាម បើទោះបីជាលោកមានប្រពន្ធដល់ទៅ ៤ នាក់ក៏ពិតមែន ប៉ុន្តែអ្វីដែលសំខាន់នោះគឺទាមទារឲ្យលោកមានការស្រឡាញ់ប្រពន្ធស្មើគ្នា ប្រកបដោយភាពយុត្តិធម៌ ព្រហ្មវិហារធម៌ ភាពកក់ក្តៅ ការផ្ដល់ជំនួយនិងភាពស្មោះត្រង់ចំពោះប្រពន្ធរបស់លោកទាំង៤នាក់នោះផងដែរ៕
សម្រួលអត្ថបទដោយ៖ Qi an
ប្រភព៖ Kapook
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747062)
.jpg?1637747063)
.jpg?1637747062)
.jpg?1637747063)