ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាកំប្លែងនាយ ចេក ដែលជាតារាកំប្លែងជើងចាស់មួយរូបដែលធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងនៅលើវិស័យសិល្បៈ ប៉ុន្តែពេលនេះគាត់បានស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺគាត់ទៅជួលកន្លែងគេលក់ផ្លែឈើ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារព្រោះតែគាត់អត់មានចំណូលពីសិល្បៈ ។
យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាយ ចេក បង្ហោះរូបថតនៅលើឡានមួយសន្លឹករួចគាត់ពោលពាក្យបែបនេះថា ៖ «ហេងអីហេងម្លេះខ្ញុំម៉ូតូខូចតាមផ្លូវហើយសំណាងដែរបានក្មួយម្ចាស់ឡានដឹកទំនិញ
អោយជិះមកជាមួយមិនទាន់ដល់ពាក់កណ្ដាលផ្លូវផងឡានក៏ខូចទៀតហុយសំពោងគាត់ប្រាប់ឡានគាត់ខូចហើយតែគាត់អាណិតឃើញមានចៅបីបួននឹងយាយផងក៏បន្តទៅទៀតរហូតទាល់តែឡានទៅមុខលែងរួចទើបឈប់សំណាងដែរមានឡានឈ្នួលមកដល់ល្មមគាត់ក៏ហៅអោយជិះបន្តដំណើរទៅទៀត។ អាណិតគាត់ឡានខូចមិនដឹងយ៉ាងណាទេតែក៏អគុណគាត់ដែរ ដែលចេះជួយគ្នាក្នងគ្រាលំបាក»៕
.jpg?1637753585)
.jpg?1637753585)
.jpg?1637753585)
.jpg?1637753585)
.jpg?1637753585)
.jpg?1637753585)
.jpg?1637753586)
.jpg?1637753585)
.jpg?1637753586)
.jpg?1637753586)