ឥណ្ឌា៖បើយោងតាមកាសែត Indian express បានបានចុះផ្សាយពីកូនក្រមុំមួយរូបដែលមកពីរដ្ឋ Gujarat បានរត់មកមណ្ឌលប្រលងក្នុងការបញ្ចប់ការសិក្សារបស់ខ្លួន នៅក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ដែលធ្វើឲ្យមនុស្សជាច្រើនអស់សំណើចនិងស្ងើចសរសើរនាងជាខ្លាំង ដែលព្យាយាមយកការសិក្សាជាត្រីមុខ បើទោះបីខ្លួនកំពុងតែជាប់រៀបការក៏ដោយ។
វីដេអូដែលបង្ហាញពីកូនក្រមុំឈ្មោះ Rajkot កំពុងពាក់អាវក្រហមឆ្អិនឆ្អៅ និងអមគ្រឿងអលង្ការ កំពុងអង្គុយធ្វើការសរសេរចម្លើយយ៉ាងស្ងប់ស្ងាត់នៅលើតុប្រលង។ ក្មេងស្រីឥណ្ឌាវ័យក្មេងជាច្រើនបានបោះបង់ក្តីស្រមៃរបស់ពួកគេក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយជ្រើសរើសយកការរៀបការជាមុន។
ចំនែកកូនកំលោះបានត្រឹមតែទទួលភ្ញៀវម្នាក់ឯង ហើយបាត់កូនក្រមុំទាំងខ្លួនស្មានតែរវល់នៅខាងក្នុងបន្ទប់ តាមពិតអនាគតភរិយាខ្លួនលួចចេញទៅប្រឡងស្ងាត់ៗបែបនេះទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ indianexpress