រំភើបណាស់ ! ដើម្បីជួយ Miss Grand Cambodia ឲ្យបានឈានចូល Top 10 វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand International អ្នកស្រី ទ្រី ដាណា បានធ្វើរឿងមួយនេះគឺ…
ស៊ីហៀង
-

កម្សាន្ត ៖ ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនខ្មែរទាំងអស់បានជ្រាបរួចមកហើយថា ការប្រកួត Miss Grand International ជាការប្រកួតសម្រស់ថ្នាក់អន្តរជាតិមួយ ដែលមាន សន្ទុះនៃការគាំទ្រខ្លាំងក្លាមួយ ក្នុងចំណោមការប្រកួតសម្រស់ល្បីៗដទៃទៀត ខណៈពេលនេះ ការប្រកួតសម្រស់Miss Grand កំពុងតែដំណើរការនៃការជ្រើសរើស បេក្ខនារីដែលត្រូវ គ្រងមកុដសម្រាប់ឆ្នាំថ្មី ២០២២ នេះ។

យ៉ាងណាមិញនៅក្នុងការប្រគួតមួយនេះកម្ពុជាយើងក៏មាន  Miss Grand ទៅចូលរួមប្រគួតម្នាក់ដែរនោះគឺកញ្ញា​ ប៉ូគឹមថេង សុតធីតា ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺនៅមុននេះបន្តិចគេបានឃើញថា អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រដ៏ធំមួយកន្លែងនោះ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា ៖

« រំភើបចិត្តពេលឃើញបវរកញ្ញាខ្មែរយើងឡើងឆាកអន្តរជាតិម្ដងៗ?????? នាងខ្ញុំជួយ 5000$ ដើម្បីបោះឆ្នោតតាម App ស្មើនឹង 5500 Votes ខំប្រឹង តស៊ូឡើងប្អូនស្រី ត្រូវចាំថាប្អូនជាបវរកញ្ញាតំណាងជាតិយើង ហើយយើងទាំងអស់គ្នា រង់ចាំគាំទ្រផ្ដល់កម្លាំងចិត្តជានិច្ច សូមគាំទ្រ ការបោះឆ្នោតតាម App Star Phone សល់ពេល ៣ថ្ងៃទៀត ដើម្បីបវរកញ្ញាកម្ពុជាយើងបានឈានចូល Top 10 វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand International » ៕ សូមទស្សនារូបភាពនៅខាងក្រោមនេះ ៖