កម្សាន្ត ៖ ប្រិយមិត្តពិតជាបានសា្គលរួចមកហើយពីប្តីប្រពន្ធរបស់តារាចម្រៀង សួស វីហ្សា ដែលតែងតែធ្វើឲ្យមហានតែងតែផ្ទុះសំណើចក្អាកក្អាយនាពេលកន្លងមកតាមរយៈការ Live វិដេអូដោយបានតែងខ្លួនប្លែកៗនិងនិយាយស្តីបែបកំប្លុកកំប្លែងផងដែរ ។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ទៅ លើជីវិតឯកជនរបស់ប្តីប្រពន្ធតារាមួយគូនេះវិញឃើញថា នៅកាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ២០២១ នេះត្រូវនិងថ្ងៃ Anniversary 2 ឆ្នាំរបស់អ្នកទាំងពីរ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺដោយសារតែលោក ថមមី ទទួលបានកាដូដ៏មានតម្លៃមួយពីសំណាក់ភរិយារបស់គាត់នោះគឺនាឡិកា ពេជ្រ មួយគ្រឿង ។
ជាមួយគ្នានេះដែរ ក្រោយពេលទទួលបានកាដូពីភរិយារួចមកឃើញថា លោក ថមមី បានបង្ហាញពីអារម្មណ៍របស់ខ្លួនដាក់ភរិយាដូច្នេះថា ៖ ប្រពន្ធមកស៊ុបប្រាយប្តីនៅក្រុមហ៊ុនទិញនំខេកនិងនាឡិកាជូនប្តី តែចៃដន្យប្តីស៊ុបប្រាយតបទៅ វិញ
Happy Anniversary 2Year 29.11.2019 - 29.11.2021 បងស្រលាញ់អូន ប្រពន្ធសំលាញ់សម្រាប់បងអូនជានារីស្រស់ស្អាតនិងគួរអោយស្រលាញ់ជារៀងហូត My Love
បងសន្យានឹងធ្វើអោយអូននិងកូនមានតែសុភមង្គលជារៀងរហូត ព្រោះយើងធ្លាប់លំបាកវេទនាជាមួយគ្នា ឆ្អែតហើយតាំងពីបាតដៃទទេរមក ទម្រាំមកដល់ថ្ងៃនេះអរគុណអូនដែលនៅក្បែរបងរហូតមក » ៕
សូមទស្សនារូបភាពខាងក្រោម៖