នៅ ព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យសម្បត្តិ ទាំងលង់សំដី ចេតនាទុច្ចរិត ! ទីបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចបទខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះ ឈ្មោះ ជា ចាន់តុលា ។
យោងតាមពាក្យបណ្តឹងមួយរបស់ លោកជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ
សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៥៤"ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើ សកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធាវី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់លោកជាចាន់តុលានិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ៕
ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមអានពាក្យបណ្តឹងនៅ ខាងក្រោម៖