ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅ លើបណ្តាញសង្គមហ្វេសប៊ុកពេលនេះកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានរឿង ប្តីប្រពន្ធមួយគូបានបែកបាក់គ្នាដោយលើកមូលហេតុថាដោយសារតែមានជនទី ៣ ចូលមកធ្វើការជ្រៀតជ្រែកស្នេហារបស់ខ្លួន ដែលខំសាងអស់រយៈពេល ៥ ឆ្នាំមកហើយ ។
យ៉ាងណាមិញចំពោះជនទី៣ នោះត្រូវបានគេស្គាល់ថាជាគ្រូជោគជ័យម្នាក់ដែលមានឈ្មោះពិតថា ប៊ុន រស្មី ហៅ ក្រៅ ថា ប៊ុន ផាក ហើយពេលនេះបុគ្គល ប៊ុន ផាក នេះត្រូវបានសមត្ថកិច្ច វា យ ខ្នោះនៅព្រឹកមិញនេះ ដើម្បីបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធយកឈ្មោះ មេធាវីប្រេីប្រាស់ខុសច្បាប់ ។
ដោយឡែកក្រោយពេលលោក ប៊ុន រស្មី ត្រូវបានចាប់ខ្លួនគេបានឃើញថា លោក ផែង វណ្ណះ ស្រាប់តែចេញមកនិយាយបែបនេះថា ៖« បុរសជោគជ័យដែលឆក់យកបេះដូងគូរស្នេហ៍គេល្បីល្បាញពេញ ហ្វេសប៊ុក ឥលូវជាប់ខ្នោះហេីយ ពាក់ព័ន្ធយកឈ្មោះ មេធាវីប្រេីប្រាស់ខុសច្បាប់ ! ចាប់អញ្ចឹង អាណិតខាងស្រីណាស់ ខែរងាផង មិនដឹងនាងរងារយ៉ាងណាទេ បេីចរិកនាងអត់យូរមិនបានផង » ៕