ភ្នំពេញ៖ ប្រិយមិត្តដែលកំពុងតែតាមដាន រឿងលោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យសម្បត្តិ ទាំងលង់សំដី ចេតនាទុច្ចរិត ទីបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចបទខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះ ឈ្មោះ ជា ចាន់តុលា កាលពីព្រឹកមិញនេះ។
យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ជា ចាន់តុលា សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) អាយុ ៣០ឆ្នាំ បានធ្វើ សកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធាវី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់លោកជាចាន់តុលានិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។
ដោយមានខ្លឹមសារថាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់លោកជា ចាន់តុលា(អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែក ចេញពីផ្ទះរបស់ខ្លួន ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធាវី ផ្ទេរកម្មសិទ្ធិផ្ទះដែលលោក ជា ចាន់តុលា និងឈ្មោះ ស៊ាន ធាវី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធាវី ដកឈ្មោះលោកជាចាន់តុលាចេញពីក្រុមការងារ និងបណ្ដេញចេញលែងឲ្យ ធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យឈ្មោះ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យលោកជា ចាន់តុលាបានដឹងឡើយ ។
ដើមបណ្តឹងរបស់លោកគេចាន់តុលាសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និង កិត្តិយសរបស់លោកបន្តទៅទៀត ។
ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងរបស់លោកជាចាន់តុលារួចមកសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនលោកគ្រូជោគជ័យហៅប៊ុន រស្មី ប៊ុនផាករួចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ នេះតែម្តង។
ក្រោយហេតុការណ៍នេះបានកើតឡើង ក៏មហាជនសង្កេតឃើញថា មានករណីហ្វេសប៊ុករបស់លោក Bun Park បានធ្វើការបង្ហោះតាំងពីខែឧសភា ដែលនិយាយថា គេថាមនុស្សប្រុសអាយុ 30 មានគ្រោះធំមួយ តាមពាក្យសម្តីនេះ ពិតជាត្រឹមត្រូវណាស់ ដោយសារតែពាក្យនេះ លោកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីញុះញង់ និងបោកប្រាស់៕