ថៃ៖ ភីមរី ផាយ គឺជាស្ដ្រីលក់អនឡាញម្នាក់ដ៏មានឥទ្ធិពល និងទទួលបានការគាំទ្រដ៏ច្រើនពីសំណាក់មហាជននៅក្នុងប្រទេសថៃ។ ដោយក្នុងរយះពេលថ្មីៗនេះ នៅក្នុងការឡាយលក់ផលិតផលតាមអនឡាញ នាងប្រើពេលត្រឹមតែ១០នាទីតែប៉ុណ្ណោះ ដោយនាងអាចរកចំណូលបានរហូតដល់ ៣លានដុល្លាឯណោះ។
នៅក្នុងពេលថ្មីៗនេះភីមរី ផាយ បានធ្វើការចាប់ឆ្នោតផ្សងរកអ្នកមានសំណាងធំនូវរថយន្ដមួយគ្រឿង ដោយបានទៅលើ យូធូបប៊ើស្រី ដ៏ល្បីមួយរូបមានឈ្មោះថា នួន ណុបផល ដោយទទួលសំណាងបានត្រូវនូវឡានមួយគ្រឿងសេរ៊ីថ្មីពណ៌ក្រហមឆ្អិនឆ្អៅ ម៉ាក Suzuki Celerio ដែលមានតម្លៃរហូតដល់ 3.2ម៉ឺនបាត។
ក្រោយពីឃើញថាខ្លួនត្រូវរង្វាន់នូវឡានដ៏ថ្មីស្រឡាងមួយនេះ ពី ភីមរី ផាយ តារាស្រី យូធូបរូបនោះក៏បានធ្វើការឡាយរង់ចាំនូវការដឹករថយន្ដយកមកប្រគល់ជូនខ្លួនផងដែរនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ Kapook