ហ្វេសប៊ុក ៖ ថ្មីៗនេះមានការបែកធ្លាយជាជាបន្តបន្ទាប់ពីការសន្ទនារបស់លោក ប៊ុន ផាក ជាមួយនិងថៅ កែហាងឈ្មោះ V Brand ក្នុងនោះគេបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីពាក្យសម្តីមួយចំនួនដែលលោក ប៊ុន ផាក បាននិយាយប្រាប់ម្ចាស់ហាង V Brand ថា លោកមានខ្សែ ឬ ខ្នងបង្អែកនៅ ក្នុងមន្ត្រីរាជការច្រើនណាស់ អញ្ចឹងហើយសូមកុំភ័យរឿងការប្តឹងផ្តល់។
ដោយឡែកក្រោយឃើញលោក ប៊ុន ផាក ប្រកាសក្តែងៗបែបនេះស្រាប់តែម្ចាស់ហ្វេសប៊ុកឈ្មោះ Bun Roeun TNB បានសរសេរសំណេរខ្លីមួយ ដែលបរិយាយអំពីរឿងរ៉ាវសំណេរគ្រូជោគជ័យនេះដូច្នេះថា ៖ ពិតជាអស្ចារ្យណាស់ ខ្លាំងជាងស៊ុន អ៊ូខុង ជំនាន់អុកឡុកឋានទាំងបីទៀត ចឹងបានជាលោកគ្រូ ប្រែក្រឡាបាត់ស្រមោល និងហ៊ានធ្វេីរឿង ដែលមនុស្សធម្មតាធ្វេីមិនបាន !!!
មកស្គាល់ខ្សែធំៗ របស់លោកគ្រូជោគជ័យ តាមរយៈសារបែកធ្លាយមួយ តាមបណ្ដាញសង្គមFacebook ឈ្មោះ Bun Park រួមមាន៖ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៍ និងពន្ធធនាគារ យេីងរងចាំមេីលអ្នកនាំពាក្យ ក៏ដូចជាក្រសួងពាក់ពន្ធ័ គាត់ប្រតិកម្មយ៉ាងម៉េច តេីពិតរឺមិនពិត? សូមរងចាំតាមដានភាគបន្ត សំរាប់ខ្ញុំនៅ តែជឿជាក់លេីច្បាប់។
ជាមួយគ្នានេះដែរក្រោយឃើញម្ចាស់ហ្វេសប៊ុកខាងលើបង្ហោះបែបនេះហើយ លោក ជំទាវ ហ៊ុន សុីណាត ស្រាប់តែធ្វើការចូលទៅ Comment យ៉ាងដូច្នេះថា ៖ «រឿងមួយនេះរាស្ត្រទន់ខ្សោយសង្ឃឹមលើប្រព័ន្ធច្បាប់រកយុត្តិធម៌ឲ្យគាត់ប៉ុន្តែបើមានឈ្មោះដូចក្នុងលិខិតរបស់គ្រូជោគជាំនិយាយមែនវាមិនត្រូវអ្នកមានអំណោចក្នុងនេះចេញកាងជនល្មើស អានេះសុីប្រពន្ធគេ សុភាសិតចិនថាក្រោយដំណាក់ស្រីស្អាតមានផ្នូរខ្មោចអ្នកក្លាហាន ដល់ខ្មែរយើងវិញនិយាយមុខផ្ទះគ្រូជោគជ័យមានសុទ្ធតែប៉ូលីស» ៕