មិនសរសើរមិនបាន ! ទោះមានប្តីកូន១ ក៏ពិតមែនតែ ពេជ្រ សូលីកា តែងខ្លួនម្តងៗគឺថា ខ្ញង់ មិនដែលឲ្យហ្វេនខកចិត្តឡើយ
ស៊ីហៀង
-

កម្សាន្ត ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាចម្រៀង និងសម្តែង អ្នកនាង ពេជ្រ សូលីកា ដែលបច្ចុប្បន្ននេះនាងជាតារាស្រីម្នាក់ដែលកំពុងតែល្បីឈ្មោះបោះសំឡេង និងមានការឈានមុខគេយ៉ាងខ្លាំង នៅ ក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀតនៅ ក្នុងវិស័យសិល្បៈរបស់ខ្មែរ។ 

យ៉ាងណាមិញបើយើងក្រលេកទៅ ចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញឃើញថា ពេលនេះនាងមានស្វាមីហើយ និងថែមទាំងបង្កើតបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ថែមទៀតហើយ ហើយពេលនេះកូនប្រុសរបស់តារាស្រីរូបនេះគឺមានការធំធាត់លឿនណាស់ពីមួយថ្ងៃទៅ មួយថ្ងៃ ។ 

ដោយឡែកទោះបីជាពេលនេះនាងមានគ្រួសារហើយថែមទាំងមានកូនប្រុសម្នាក់ក៏ពិតមែនតែ អ្វីដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ខ្លាំងនោះគឺសម្រស់របស់នាងតែម្តង គឺមិនមានការប្រែប្រួលអ្វីសូម្បីតែបន្តិចនិយាយរួមទៅ គឺនៅ តែស្អាត ហើយស្អាតខ្លាំងថែមទៀត ថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយបានបង្អួតសម្រស់នៅ ក្នុងឈុតសម្លៀកបំពាក់ទាន់សម័យឈុតដែលបានលើកសម្រស់របស់នាងឲ្យកាន់តែស្អាតប្លែកផងដែរ ៕ 

 សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖