វៀតណាម៖ នៅថ្ងៃទី៨ ខែធ្នូ ក្រោយពីមានដំណឹងលេចឮតាមពាក្យចចាមអារ៉ាមអំពីវីរុសកូវីដបំលែងខ្លួនថ្មី Omicron នៅលើទឹកដីវៀតណាម ដែលស្ថិតនៅក្នុងកោះត្រល់ ដែលវៀតណាមហៅថាជាកោះភូកុក តាមរយះអ្នកដំណើរទេសចរណ៍ នោះបានក្លាយទៅជាប្រធានបទដ៏ក្ដៅ ដែលធ្វើឲ្យប្រជាជនវៀតណាមនៅក្នុងប្រទេសជាពិសេសប្រជាជននៅតំបន់កោះខាងលើមានការព្រួយបារម្ភជាខ្លាំង។
.jpg?1639054596)
.jpg?1639054606)
លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang ដែលគ្រប់គ្រងកោះនេះបានប្រាប់កាសែត Tuoi Tre ថានៅលើកោះមួយនេះមិនទាន់មានអ្នកឆ្លងនូវវីរុសប្រភេទ Omicron នេះនៅឡើយទេ ដោយមានតែវីរុសប្រភេទ Delta ប្រភេទ B.1.1.529 តែប៉ុណ្ណោះ។
.jpg?1639054612)
.jpg?1639054612)
លោក Trung បាននិយាយថានេះគ្រាន់តែជាពាក្យចចាមអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងធ្វើការផ្សាយនូវព័ត៌មានមិនពិត ក្នុងការវាយប្រហារទៅលើកោះមួយនេះតែប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការរារំាងស្របពេលដែលរដ្ឋបាលកោះមួយនេះ កំពុងតែសម្រេចចិត្តធ្វើការបើកកោះមួយនេះឡើងវិញ ក្នុងការទទួលភ្ញៀវទេសចរណ៍មកលេងកម្សាន្ដ៕
.jpg?1639054629)
.jpg?1639054629)
.jpg?1639054630)
សម្រួលអត្ថបទដោយ៖ Qi an
ប្រភព៖ tuoitrenews.vn