វៀតណាម៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរនៅក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃពុធ បាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតចំពោះករណីដែលស្ត្រីអាយុ 24 ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីទទួលរងនូវភាពតក់ស្លុតមិនប្រក្រតី ក្នុងអំឡុងពេលព្យាបាលមុននៅឯស្ប៉ាមួយក្នុងសង្កាត់ Tan Phu ទីក្រុងហូជីមិញកាលពីថ្ងៃទី៧។
ការស៊ើបអង្កេតដំបូងបានបង្ហាញថា នារីរូបនោះបានរត់ទៅរកសេវាកម្មក្នុងការព្យាបាលមុន នៅក្នុងគ្លីនិកស្ប៉ាមួយកន្លែងនៅក្នុងសង្កាត់ Tan Phu ក្នុងទីក្រុងហូជីមិញ ដើម្បីព្យាបាលមុន និងថែរក្សាសម្រស់។ ដោយនារីរូបនោះមានឈ្មោះថា U អាយុ 24 ឆ្នាំបានចូលមកសម្រាកព្យាបាលបញ្ហាមុន នៅក្នុងគ្លីនិកមួយនោះនៅម៉ោងប្រហែល ១រសៀលថ្ងៃអង្គារ។
ក្នុងអំឡុងពេលសម្រាកព្យាបាលរបស់នាង បុគ្គលិកម្នាក់បានលាបសារធាតុមិនស្គាល់នៅលើខ្លួនរបស់នារីឈ្មោះ U បន្ទាប់មកនាងចាប់ផ្តើមបង្ហាញសញ្ញានៃភាពមិនប្រក្រតីចំពោះការតក់ស្លុតដោយត្រូវម៉ាស៊ីនស្ប៉ាឆក់ ។ ដោយមានបំណងដើម្បីដោះស្រាយប្រតិកម្ម បុគ្គលិកបានចាក់ថ្នាំប្រឆាំងនឹងការឆក់ ប៉ុន្តែស្ថានភាពសុខភាពរបស់អតិថិជនដែលជានារីរូបនោះកាន់តែមានសភាពអាក្រក់ទៅៗ។
ពេលនោះ ម្ចាស់កន្លែងស្ប៉ាបានទូរស័ព្ទរកជំនួយសង្គ្រោះបន្ទាន់ ។ បន្ទាប់ពីមានការផ្តល់នូវជំនួយបឋម បុគ្គលិកសង្គ្រោះបន្ទាន់របស់ខាងមន្ទីរពេទ្យ បាននាំនាងទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលបន្ថែម។
ទោះបីជាយ៉ាងណាក៏ដោយនារីខាងលើត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យនៅម៉ោងប្រហែល 4 និង 45 នាទីរសៀលថ្ងៃដដែល កាលពីថ្ងៃអង្គារ។
សម្រួលអត្ថបទដោយ៖ Qi an
ប្រភព៖ tuoitrenews.vn