ចិត្តខ្លាំងពេកហើយ! គ្រាន់តែខឹងថៅកែដាក់សម្ពាធពេក បែកគំនិតដុតឃ្លាំងផ្ទុកប្រេងឆេះខ្ទេចគ្មានសល់…
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៃ៖ យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងថា បុគ្គលិកស្រីម្នាក់ ដែលធ្វើការឱ្យក្រុមហ៊ុន Prapakorn Petroleum របស់ប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ដោយមិនអាចទ្រាំទ្រនឹងការត្អូញត្អែរ និងសម្ពាធពីថៅកែបាន ក៏បានឈានទៅដល់ធ្វើការដុតបំផ្លាញឃ្លាំងស្តុកប្រេងរបស់ក្រុមហ៊ុន ដើម្បីបញ្ចប់កំហឹងរបស់នាងក្រោយពីរង់ការដាក់សម្ពាធច្រើនពេកពីថៅកែ។ ភ្លើង​បាន​រលត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ដោយ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤០​គ្រឿង​ក្នុង​រយៈពេល​៤​ម៉ោង ទើប​អាច​ពន្លត់​ភ្លើង​បាន​។

យោងតាមរបាយការណ៍ "Daily Mail" របស់អង់គ្លេស ស្ត្រីជនជាតិថៃអាយុ 38 ឆ្នាំឈ្មោះ Ann Sriya បាននិយាយថានាងត្រូវបានបង្ខិតបង្ខំនិងដាក់សម្ពាធជាច្រើនពីសំណាក់ថៅកែអាយុ 65 ឆ្នាំរបស់នាងឈ្មោះ Pipat Ungprapakorn ដោយទ្រាំមិនបាននាង​បាន​ដុត​ឃ្លាំង​របស់​ក្រុមហ៊ុន​ក្នុង​ខេត្ត Nakhon Pathom ដោយ​ចេតនា​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មុន ដែល​បណ្ដាល​ឲ្យ​ខាតបង់ទឹកប្រាក់​ជាង 6 លាន​ដុលា្លជាង។

យោងតាមវីដេអូពី CCTV បានឲ្យដឹងថាស្ដ្រី Ann Sriya កំពុងកាន់ក្រដាសមួយដុតជាមួយនឹងភ្លើងនៅក្នុងនោះ ហើយបន្ទាប់មកនាងបានដើរនៅពីក្រោយធុងសាំងមួយជួរ។ នាង​បាន​បោះ​ក្រដាស​ដែល​ឆាបឆេះ​ចូល​ក្នុង​ធុង​ឥន្ធនៈ ហើយ​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​ឃ្លាំង​ដែល​ស្តុក​កំប៉ុង​ប្រេង​រាប់​ពាន់​លីត្រ​។

រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​៤០​គ្រឿង​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ពន្លត់​ភ្លើង​។ ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចំណាយពេល​៤​ម៉ោង​ទើប​អាច​គ្រប់គ្រង​ភ្លើង​បាន​។ ក្រៅ​ពី​ការ​គ្រប់​គ្រង​ភ្លើង អ្នក​ពន្លត់​អគ្គិភ័យ​ក៏​ត្រូវ​ការពារ​កុំ​ឲ្យ​ប្រេង​ឆាប​ឆេះ​ទៅ​ប្រឡាយ​ក្បែរ​នោះ និង​បំពុល​តំបន់​លំនៅឋាន​ផង​ដែរ៕

សម្រួលអត្ថបទដោយ៖ qi an

ប្រភព៖orientaldaily