ញូវយ៉ក៖ នៅ ថ្ងៃទី ១៧ នាយកបច្ចេកទេសនៃអង្គការសុខភាពពិភពលោក (WHO) ទទួលបន្ទុកជំងឺរលាកសួតថ្មីគឺលោកស្រី Fan Khov បាននិយាយថាប្រសិនបើវិធានការបង្ការការរីករាលដាលដែលមានស្រាប់អាចត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនាពេលកន្លងមកឲ្យកាន់តែមានភាពរឹងមាំខ្លាំងជាងមុន នោះគេសង្ឃឹមថាការរីករាលដាលនៃមេរោគមកុដថ្មីនានាអាចនឹងត្រូវបានគ្រប់គ្រង ហើយអត្រាមរណភាពអាចត្រូវបានកាត់បន្ថយ នៃជំងឺរលាកសួត ដោយអ្នកស្រីមានសង្ឃឹមយ៉ាងខ្លាំងថាជំងឺមួយនេះអាចនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។
លោកស្រី Van Khov បាននិយាយកាលពីថ្ងៃពុធម៉ោងក្នុងស្រុកថា មេរោគថ្មី Omicron នៅតែធ្វើការ "រីករាលដាលយ៉ាងឆាប់រហ័ស ហើយនៅក្នុងប្រទេសមួយចំនួន (ឬតំបន់) ដែលវីរុសមួយប្រភេទនេះធ្វើការរីករាលដាលលឿនជាងវីរុសប្រភេទ Delta" ទៅទៀត។ ប៉ុន្តែអ្នកស្រីបានបន្ថែមថា "យើងនៅតែមានក្តីសង្ឃឹមយ៉ាងខ្លាំងថា" ឆ្នាំ 2022 គឺជា "ឆ្នាំដែលយើងអាចនិងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩នានាគ្រប់ប្រភេទបានទាំងស្រុង" ពីព្រោះ "ឥឡូវនេះយើងមានសម្ភារះ ឧបករណ៍នានាគ្រប់គ្រាន់ជាច្រើន ក្នុងការកាត់បន្ថយការស្លាប់ដែលបណ្តាលមកពី COVID-19"។
យោងតាមរបាយការណ៍ដែលធ្វើឡើងដោយអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា ប្រទេសចំនួន 77 បានរាយការណ៍ករណី Omicron ។ លោក Tedros បានលើកឡើងថា ការចាក់វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់នោះឡើយដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺមួយនេះនោះទេ ការពាក់ម៉ាស់ ការរក្សាគម្លាតក្នុងសង្គម ការរក្សាខ្យល់ចេញចូល និងសម្អាតដៃគួរតែជាវិធីសាស្ត្រអាទិភាពដ៏ល្អបំផុត៕
សម្រួលអត្ថបទដោយ៖ Qi an
ប្រភព៖ orientaldialy