ចិន៖ អាជ្ញាធរទីក្រុងស៊ីអាន (Xi'an) ភាគខាងជើងប្រទេសចិន នៅថ្ងៃពុធ ទី ២៣ ខែធ្នូនេះ បានចេញបញ្ជាឱ្យប្រជាជនរបស់ខ្លួនទាំងមូលចំនួន១៣ លាននាក់ធ្វើការស្នាក់នៅក្នុងផ្ទះ ដោយធ្វើការបិទជិតយ៉ាងតឹងរ៉ឹង បំផុត ខណៈពេលដែលការព្រួយបារម្ភកើនឡើងជុំវិញការផ្ទុះឡើងជាថ្មីម្ដងទៀតនៃ COVID-19 ។
ជាមួយនឹងពេលនេះដែរ ខណះដែលទីក្រុងប៉េកាំងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ 2022 នៅខែកុម្ភៈ ប្រទេសចិនកំពុងតែបង្កើននូវការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការការពារផ្ទុះឡើងនៃវីរុសមួយនេះ ក្នុងតំបន់នៅក្នុងទីក្រុងមួយចំនួន។
រដ្ឋាភិបាលទីក្រុងស៊ីអាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ផ្លូវការរបស់ខ្លួនថា គ្រួសារទាំងអស់អាច "បញ្ជូនសមាជិកគ្រួសារម្នាក់ទៅខាងក្រៅម្តងរៀងរាល់ពីរថ្ងៃម្តង ដើម្បីទិញរបស់ចាំបាច់" ដោយអ្នកផ្សេងទៀតទាំងអស់ត្រូវបានបញ្ជាឱ្យនៅក្នុងផ្ទះ លើកលែងតែករណីសង្គ្រោះបន្ទាន់។
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ channelnewsasia