អង់គ្លេស៖ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលវ័យក្មេងនៃប្រទេសអង់គ្លេសលោកស្រី Gillian Keegan បានប្រាប់សារព័ត៌មាន Sky News ថាបច្ចុប្បន្នមានមនុស្សចំនួន 129 នាក់កំពុងតែបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដែលកំពុងតែឆ្លងនូវប្រភេទវីរុសថ្មីOmicron ដោយឡែករហូតមកដល់ពេលនេះមានមនុស្ស 14 នាក់បានស្លាប់ដោយសារតែវីរុសបំលែងខ្លួនថ្មីមួយនេះផងដែរ។
រដ្ឋមន្ដ្រីសុខាភិបាលរូបនោះបានបន្ដថា រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងមិនស្ទាក់ស្ទើរនៅក្នុងការធ្វើការរឹតបន្តឹងបន្ថែមទៅលើ ស្ថានភាពនៃវីរុសCOVID-19 បន្ថែមទៀតនោះឡើយ ប្រសិនបើទិន្នន័យបង្ហាញថាវាចាំបាច់៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ Reuters