ហុងកុងៈ ទីក្រុងហុងកុងកំពុងធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងការកើនឡើងនូវកំណត់ត្រាជំងឺកូវីដ១៩ ដែលគម្រាមកំហែងដល់មន្ទីរពេទ្យក្នុងទីក្រុង ដោយមន្ទីរពេទ្យជាច្រើនបានរាយការណ៍ថាគ្មានកន្លែងណាទំនេរមួយឡើយសម្រាប់ទទួលអ្នកជំងឺ អូមេក្រុង ដែលកំពុងតែមានការឆ្លងខ្លាំង ស្របពេលអត្រានៃការចាក់វ៉ាក់សាំងរបស់ប្រជាជននៅក្នុងទីក្រុងមួយនេះនៅទាបនៅឡើយ។
កាលពីថ្ងៃអង្គារលោកស្រី Carrie Lam រដែលជាអ្នកគ្រប់គ្រងនៃទីក្រុងហុងកុងបានព្រមានថារលកនៃការឆ្លងទី 5 បាន "ពង្រីកសមត្ថភាពរបស់យើង នៅក្នុងការថែទាំអ្នកជំងឺ " ខណៈដែលរូបថតដ៏ជាច្រើននៃអ្នកឆ្លងជំងឺវីរុសអូមេក្រុងរាប់សិបនាក់កំពុងតែធ្វើការង់ចាំការព្យាបាល ខណះដែលពួកគេកំពុងតែដេករង់ចាំការថែទាំនៅលើគ្រែពេទ្យនៅខាងក្រៅនាយកដ្ឋានមន្ទីរពេទ្យ A&E ។
តង់បណ្តោះអាសន្នក៏ត្រូវបានបង្កើតឡើងដើម្បីព្យាបាលប្រជាជន ខណៈអាជ្ញាធរសុខាភិបាលបានព្រមានថា មន្ទីរពេទ្យជាច្រើនកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបាន១០០ភាគរយក្នុងការព្យាបាលអ្នកជំងឺ។
ក្រសួងសុខាភិបាលទីក្រុងហុងកុងបានរាយការណ៍ករណីថ្មីចំនួន 1,619 កាលពីថ្ងៃអង្គារនេះបើយោងតាមទិន្នន័យផ្លូវការ បូកនឹងការឆ្លងវិជ្ជមានបឋមចំនួន 5,400 ។ ដែលករណីថ្មីកាលពីថ្ងៃច័ន្ទមានចំនួនរហូតដល់ 2,071 ករណី ដែលជាចំនួនប្រចាំថ្ងៃដ៏ខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។
ដូចកាលពីចុងខែមករា ហុងកុងកំពុងរាយការណ៍ពីការឆ្លងប្រចាំថ្ងៃតិចជាង 100 ប៉ុន្តែអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួនបានព្រមានថាតួលេខនេះអាចកើនឡើងដល់ជិត 30,000 នាក់ក្នុងខែមីនា។
សម្រួលអត្ថបទ៖ qi an
ប្រភព៖ telegraph.uk