ចិន៖ ការបោកប្រាស់តាមរយៈទូរស័ព្ឌមិនមែនជារឿងដែលទើបតែកើតមាននាពេលកន្លងមកនោះទេ ប៉ុន្ដែវាជារឿងដែលធ្លាប់បានកើតឡើងយូរមកហើយ នៅជុំវិញពិភពលោក ដោយអ្នកចាញ់បោក បានធ្វើការខាតបង់ប្រាក់កាក់នានាជាច្រើន រហូតដល់មានអ្នកខ្លះបានធ្វើការសម្លាប់ខ្លួនដោយសារតែការចាញ់បោកមួយនេះផងដែរ។
សម្រាប់នៅក្នុងប្រទេសចិនឯណោះវិញ បានធ្វើការចាត់ទុករឿងនៃការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក និងការឆបោកតាមប្រព័ន្ធគមនាគមន៍ គឺជារឿងដែលមានសភាពធ្ងន់ធ្ងរបំផុតដែលមិនត្រូវបានលើកលែងនោះឡើយ។
ក្នុងរបាយការណ៍ថ្មីៗនេះ នៅក្នុងប្រទេសចិន ប៉ូលីសបានធ្វើការចាប់ខ្លួនតារាសម្ដែង និងជាតារាចម្រៀងលោក Dicky Cheung តួអង្គ ស៊ុន អូខុង ក្នុងរឿងថាំងចេងទៅចម្លងធម៌ ក្នុងឆ្នាំ ១៩៩៦ ក្រោយពីតារាសម្ដែងរូបនេះធ្វើការបោ.ក.ប្រា.ស់. តាមទូរស័ព្ទក្នុងប្រទេសចិន។
យោងតាមសារព័ត៌មានចិនបានរាយការណ៍ថា តារាសម្ដែងអាយុ ៥៧ ឆ្នាំរូបនេះ បានធ្វើការវេរលលុយរបស់ខ្លួនជួយដល់ក្រុមឆបោក ចំនួន ៣០,០០០ យ័ន ប្រមាណ 4,800ដុល្លា ជាថ្នូរដែលពួកគេធ្វើការឲ្យលោក ដោយពួកអ្នកបោកប្រាស់ដែលជាគ្នារបស់លោកបានធ្វើការផ្ទេរលុយប្រមាណជាង ៨លានយ័ន ឬប្រមាណ ១,២៨០,០០០ដុល្លា ដែលបានមកពីការបោកប្រាស់វេរចូលកុងគណនីធនាគាររបស់តារាសម្ដែងរូបនេះ។
សម្រួលអត្ថបទដោយ ៖ qi an
ប្រភព ៖ 8days